នេះគឺជាដំណឹងល្អសម្រាប់អ្នកដែលមានគោលបំណងក្លាយជាអ្នកអាយធី ឬអ្នកធ្វើ Software ដ៏ចំណានម្នាក់ ពេលនេះក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានសហការគ្នាជាមួយសាលា CADT ដើម្បីរៀបចំព្រឹត្តិការណ៍ ប្រមូលផ្ដុំជើងខ្លាំងផ្នែកអាយធី (អភិវឌ្ឍន៍សុសវែរ) និងមានពិព័រណ៍បច្ចេកវិទ្យា (Code-c) ដែលទីតាំងកម្មវិធីនឹងត្រូវប្រារព្ធឡើងសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) នៅថ្ងៃទី៨-៩ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ៨ព្រឹក ដល់ ៦ល្ងាច។
បើតាមការបញ្ជាក់នៅលើផេកផ្លូវការរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានឱ្យដឹងថា “សន្និសីទនេះមានគោលបំណងបង្ហាញពីសក្តានុពល និងពង្រីកទំនាក់ទំនងរវាងអ្នកអភិវឌ្ឍន៍សុសវែរ និងបច្ចេកវិទ្យាឌីជីថល ដើម្បីលើកកម្ពស់កិច្ចសហការ និងការផ្លាស់ប្តូរបទពិសោធជំរុញការរីកចម្រើននៃវិស័យឌីជីថលនៅកម្ពុជា។”
សម្រាប់អ្នកដែលចង់ចុះឈ្មោះចូលរួមកម្មវិធីដោយឥតគិតថ្លៃ សូមចុចត្រង់តំណភ្ជាប់ http://bit.ly/CODE-C2023-REGISTRATION រួចបំពេញព័ត៌មានឱ្យបានត្រឹមត្រូវ៕
អត្ថបទដោយ៖ ផែន ផាន់ណា
