កាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះ បើយោងតាមផេកផ្លូវការរបស់ក្រសួងទេសចរណ៍បានឲ្យដឹងថា “ក្រសួងទេសចរណ៍ និងគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត សូមណែនាំកម្មវិធីទូរស័ព្ទ “ទស្សនាទីក្រុង” (CityTales App) សម្រាប់ភូមិសាស្ត្រខណ្ឌដូនពេញ នៃរាជធានីភ្នំពេញ”។
ក្រសួងបានបន្តថា “កម្មវិធីទូរស័ព្ទនេះ ផ្តល់ជូនដោយឥតគិតថ្លៃ ដែលមានដំណើរការនៅលើទូរស័ព្ទដៃ និងឧបករណ៍វៃឆ្លាតនានា ទាំងប្រព័ន្ធ Android និង iOS និងជាផ្នែកមួយនៃការប្រើប្រាស់បច្ចេកវិទ្យាជាជំនួយ ដើម្បីផ្តល់បទពិសោធន៍កាន់តែប្រសើរសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលមកទស្សនាព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ និងមកទស្សនាកម្ពុជា ព្រមទាំងបង្កើនភាពទាក់ទាញនៃគោលដៅទេសចរណ៍ទីក្រុង ចូលរួមគាំទ្រដល់ យុទ្ធនាការ “ឆ្នាំទស្សនាកម្ពុជា ២០២៣។”
សម្រាប់អ្នកដែលចង់ទាញយក អាចចូលទៅកាន់លីងនេះ https://onelink.to/n26xhu