កុំប្រមាថ! អ្នកជំនាញផ្នែកសុវត្ថិភាពលើអ៊ីនធើណេតប្រាប់ឱ្យប្រយ័ត្ន គេលួចយកព័ត៌មានទៅលក់លើ Dark Web
ផែន ផាន់ណា
FEBRUARY 8 2022
គន្លឹះល្អៗ
952 views
2 mins read

ជាការពិតណាស់ ឯកជនភាពគឺជារឿងសំខាន់ សម្រាប់មនុស្ស ទាំងនៅលើអ៊ីនធើណេត និងនៅពិភពលោកខាងក្រៅ។ ប៉ុន្តែអ្វីដែលយើងមិនអាចប្រហែសបាននោះគឺ ព័ត៌មានផ្ទាល់ខ្លួននៅលើអ៊ីនធើណេត ព្រោះវាគឺជាមុខព្រួញមួយសម្រាប់ជនខិលខូចយកទៅធ្វើរឿងមិនល្អ រហូតក្លាយជាបទឧក្រិដ្ឋលើអនឡាញជាដើម។

The Dark Truth Of The Dark Web - Youth Incorporated Magazine

អ្វីដែលអ្នកប្រើអ៊ីនធើណេតរឹតតែព្រួយបារម្ភនោះគឺ ការទាញយកទិន្នន័យទៅលក់នៅលើ Dark Web ឬគេហទំព័រងងឹត។ Dark Web គឺជាផ្នែកមួយនៃអ៊ីនធើណេត ដែលយើងមិនអាចរបស់ឃើញនៅលើ search engines និងទាមទារលក្ខខណ្ឌពិសេស ដូចជាកំណត់បណ្ដាញឱ្យបានជាក់លាក់ ទើបអនុញ្ញាតឱ្យចូលមើលបាន។

Dark Web នេះត្រូវបានធ្វើឡើងដោយជនអនាមិក និងជាគេហទំព័រងងឹតដែលប្រមូលផ្ដុំដោយសកម្មភាពនៃឧក្រិដ្ឋកម្ម និងមានទិន្នន័យជាច្រើន ដែលត្រូវបានជួញដូរនៅលើគេហទំព័រងងឹតនេះ នេះបើយោងតាមការចុះផ្សាយរបស់ Avast។

Dark Web, Deep Web, Tor: Inside the Unindexed Part of the Internet |  Observer

ដើម្បីទប់ស្កាត់បញ្ហាទាំងនេះដែរ Technology Cambodia ក៏បានសាកសួរអ្នកជំនាញផ្នែកសន្តិសុខសុវត្ថិភាពលើអ៊ីនធើណេត គឺលោក ជី សុផាត ដែលលោកគឺជាអ្នកផលិតនូវរាល់មាតិកាចំណេះដឹងជារៀងរាល់ថ្ងៃ នៅលើផេករបស់លោកផ្ទាល់ ក្នុងនោះលោកតែងតែចែករំលែក អំពីការការពារឯកជនភាព លើអ៊ីនធើណេត ឬសុវត្ថិភាពផ្សេងៗនៅលើបណ្ដាញសង្គមជាដើម។

No photo description available.

ថ្លែងប្រាប់ក្រុមការងារ Technology Cambodia លោក ជី សុផាត បានបកស្រាយអំពីការលួចយកទិន្នន័យទៅលក់នៅលើ Dark Web ថា “សម្រាប់ការលួចយកទិន្នន័យទៅលក់លើ Dark Web នេះ គឺធ្វើឡើងក្នុងគោលបំណងផ្សេងៗពីគ្នា ប៉ុន្តែសម្រាប់ផលប៉ះពាល់បឋម គឺវានឹងអាចមានរឿងជាបន្តបន្ទាប់ ឧទាហរណ៍កាលពីប៉ុន្មានខែមុន មានការបែកធ្លាយ Email និង លេខទូរស័ព្ទមនុស្សជាច្រើន ដូច្នេះហើយចង់ឬមិនចង់ ក៏ព័ត៌មាន២នេះស្ថិតនៅក្នុងដៃគេស្រេចទៅហើយ។

លោកបានបន្តទៀតថា ពេលខ្លះអាចមាននរណាម្នាក់ Call ឬផ្ញើសារមកយើងក្នុងន័យបោកបញ្ឆោត ដោយពួកគេអាចនឹងទិញព័ត៌មានរបស់យើងពីក្នុង Dark Web ក៏ថាបាន។ ជាមួយគ្នានេះជនខិលខូចអាចយកលេខទូរស័ព្ទ ឬ Email របស់យើងធ្វើជាគោលដៅវៃប្រហារ ដើម្បីប្រយោជន៍ណាមួយ។

Beyond the valley: Understanding the mysteries of the dark web

ឧទាហរណ៍ថាជនខិលខូចមាន Email ឬលេខទូរស័ព្ទ បុគ្គលម្នាក់ឈ្មោះ “ក” ដែលបុគ្គលរូបនេះកំពុងបម្រើការងារនៅស្ថាបិនមួយ ដូច្នេះហើយជនខិលខូចអាចនឹងទាក់ទង ឬប្រើឈ្មោះបុគ្គល “ក” នេះក្នុងន័យបោកបញ្ឆោតណាមួយ ក្នុងក្រុមហ៊ុនដែលបុគ្គលរូបនេះកំពុងបម្រើការងារក៏ថាបាន។ ដោយហេតុនេះយើងទើបយើងមិនអាចកំណត់បានថា តើនឹងមានអ្វីកើតឡើងមកលើយើងនៅពេលណាមួយ ព្រោះជនខិលខូចបានក្ដាប់ព័ត៌មានយើងហើយ។

Dark Web 101: Your guide to the badlands of the internet - CNET

លោក ជី សុផាត ក៏បានបង្កើតធ្ងន់ត្រង់ចំណុចមួយទៀតថា “មនុស្សមួយចំនួន គិតថាខ្លួនឯងគ្មានទិន្នន័យឬព័ត៌មានសំខាន់ទេ ចង់អ្នកណាហេកយកទៅធ្វើអីក៏ធ្វើទៅ ប៉ុន្តែគាត់មិនបានគិតទៅដល់រឿងមួយទៀតថា ជនខិលខូចអាចនឹងទាញយកទិន្នន័យដូចជា Password ឬ Email ជាដើម ដោយពួកគេនឹងយកព័ត៌មានទាំងនោះ ទៅធ្វើរឿងមិនល្អ ដូចជា Hack ឬធ្វើអ្វីផ្សេងទៀត ដែលអាចបណ្ដាលឱ្យយើង ជាប់ពាក់ព័ន្ធនឹងផ្លូវច្បាប់ដោយមិនដឹងខ្លួន ព្រោះវាជា IP របស់យើង ដូច្នេះហើយគេអាចកំណត់ទីតាំង ឬក៏អត្តសញ្ញាណរបស់យើងបានយ៉ាងងាយ។”

Dark web e Deep web: cosa sono, differenze e rischi potenziali

ដើម្បីការពារសុវត្ថិភាពរបស់យើងម្នាក់ៗនៅលើអ៊ីនធើណេត គឺយើងត្រូវតែមានការប្រុងប្រយ័ត្នជានិច្ច ក្នុងការបំពេញ ឬផ្ដល់ព័ត៌មានទៅលើកម្មវិធី ឬ គេហទំព័រណាមួយដែលយើងមិនស្គាល់។ ម៉្យាងវិញទៀត បើទោះបីជាយើងមិនមានព័ត៌មានអ្វីសំខាន់ផ្ទាល់ខ្លួនក៏ដោយក្ដី ក៏យើងមិនត្រូវមានការធ្វេសប្រហែសចំពោះការលួចយកទិន្នន័យរបស់យើងដែរ។

What is the dark web? The dark web defined and explained | Norton

អត្ថបទដោយ៖ ផែន ផាន់ណា

 

 

 

 

 

 

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia