ព្រះរាជពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ ឆ្នាំនេះត្រូវបានរាជរដ្ឋាភិបាលរៀបចំឡើងយ៉ាងអធិកអធមខ្លាំងបំផុតក្រោយខកខានមិនបានរៀបចំអស់រយៈពេលប្រមាណជា ៣ឆ្នាំមកនោះដោយសារវិបត្តិកូវីដ ១៩។
ក្នុងឱកាសអបអរព្រះរាជពិធីបុណ្យអុំទូកនេះដែរ ផ្សារទំនើប Chip Mong 271 Mega Mall ក៏មាននូវសកម្មភាពសប្បាយរីករាយជាច្រើន ព្រមទាំងមានការលក់បញ្ចុះតម្លៃនូវឥវ៉ាន់ជាច្រើនមុខ បូករួមដោយទស្សនីយភាពសិល្បៈប្រពៃណីជាតិខ្មែរយើងផងដែរ ចាប់ពីថ្ងៃទី ២៤ វិច្ឆិការ ២០២៣ រហូតដល់ថ្ងៃទី ២៨ វិច្ឆិកា ឆ្នាំ ២០២៣។
ជារៀងរាល់ថ្ងៃនៃអំឡុងពេលព្រះរាជពិធីបុណ្យអុំទូកនេះ ផ្សារទំនើប Chip Mong 271 Mega Mall មានរៀបចំជាសកម្មភាពផ្សេងៗប្លែកៗដាច់ពីគ្នា មិនជិនណាយចាប់តាំងពីព្រឹករហូតដល់យប់ ធ្វើឱ្យអ្នកទៅដើរកម្សាន្ត ទស្សនា ឬទិញឥវ៉ាន់ជាមួយបទពិសោធន៍ អស្ចារ្យមិនធ្លាប់មាននៅផ្សារទំនើបដទៃ។
ផ្ដើមពីមុខផ្សារយើងសង្កេតឃើញមានស្តង់អាហារ មេហ្គាម្ហូប និងសម្ភារៈ ជាមួយនឹងអាហារឆ្ងាញ់ៗ ស្រស់ៗ ចម្រុះជាតិសាសន៍ ជាមួយនឹងតម្លៃសមរម្យពី៤០០០រៀលឡើងទៅ រីឯឥវ៉ាន់វត្ថុអនុស្សាវរីយ៍ផ្សេងៗមានតម្លៃចាប់ពី ១.៥ដុល្លារឡើងទៅអមដោយប្រូម៉ូសិនជាច្រើន។
នៅក្នុងផ្សារ បងប្អូនអាចចូលរួមប្រកួតទិញឥវ៉ាន់ Shopping Challenge ដើម្បីទទួលបាន ហ្សបភីងដបទឹក និង រង្វាន់លួងចិត្តជាច្រើនរង្វាន់ទៀត ហើយ បងប្អូននៅអាចធ្វើការទិញឥវ៉ាន់ពីហាងជាច្រើននៅផ្សារទំនើបនេះជាមួយនឹងប្រូម៉ូសិនអស់ស្ទះ រហូតដល់យប់អាធ្រាត។
ជាងនេះទៅទៀត ផ្សារទំនើប Chip Mong 271 Mega Mall មានរៀបចំនូវសកម្មភាពលេងកម្សាន្តច្នៃផ្សាភ្ជាប់ជាមួយនឹងវប្បធម៌ប្រពៃណីខ្មែរដែលមានដូចជាការប្រណាំងទូកលើគោក ការសម្ដែងឆៃយាំ ការរាំអកអំបុក ការសម្ដែងអាយ៉ៃឆ្លើយឆ្លងផ្លែផ្កា ដោយវោហារឥតព្រាងរបស់អ្នកនាងខាត់ សុឃីម ដែលជាសិល្បៈទស្សនីយភាពមួយ ដែលមានប្រជាប្រិយភាពរបស់ខ្មែរយើង ការបត់ផ្កាឈូក និង ព្រទីប ព្រមទាំងលយប្រទីបផងដែរ។
មិនទាន់អស់នោះទេ រៀងរាល់ល្ងាចក៏មានការប្រគុំតន្ត្រី ដោយមានវត្តមានតារាកិត្តយសល្បីឈ្មោះ លោក ធុច ចន្ថា លោក ទុំ សុវត្ថិ រួមទាំងការចាក់បញ្ចាំងកុនដោយឥតគិតថ្លៃ ជារៀងរាល់យប់ជាមួយនឹងការជ្រើសរើសខ្សែរភាពយន្តពិសេសដែលទទួលបានការពេញនិយមខ្លាំងបំផុត។
១ឆ្នាំ មានតែម្ដងទេ កុំភ្លេចទៅទស្សនា កម្សាន្ត លេង ទិញឥវ៉ាន់ នៅផ្សារទំនើប Chip Mong 271 Mega Mall ទាំងអស់គ្នា។ ជាងនេះទៅទៀត ដើម្បីកុំឱ្យខកខាន នូវព្រឹត្តិការណ៍អស្ចារ្យជាច្រើនទៀតនៅផ្សារទំនើបឈានមុខគេនៅកម្ពុជានេះ សូមតាមដានបណ្ដាញសង្គមរបស់ផ្សារមានដូចខាងក្រោមនេះ៖
Facebook: Chip Mong 271 Mega Mall
Instagram: Chip Mong 271 Mega Mall