ក្ដៅៗ! Samsung ជ្រើសយកប្រទេសវៀតណាម សម្រាប់ធ្វើរោងចក្រផលិតគ្រឿងបន្លាស់បន្ទះឈីប
ផែន ផាន់ណា
AUGUST 18 2022
អេឡិចត្រូនិក
283 views
1 min read

ក្រុមហ៊ុន Samsung នឹងចាប់ផ្ដើមផលិតគ្រឿងបន្លាស់បន្ទះឈីប (semiconductor) នៅប្រទេសវៀតណាម ក្នុងខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ខណៈក្រុមហ៊ុនដែលមានបទពិសោធន៍ចាស់វស្សាលើការផលិតបន្ទះឈីបមួយនេះ ចាប់ផ្ដើមពង្រីកវិសាលភាពរោងចក្ររបស់ខ្លួន កាន់តែច្រើនឡើងៗ។

Vietnam might become largest manufacturing facility of Samsung

បើយោងតាមការចុះផ្សយរបស់កាសែត Nikkei Asia បានឱ្យដឹងថា ក្រុមហ៊ុនផលិតឈីប របស់ប្រទេសកូរ៉េខាងត្បូងមួយនេះ កំពុងសាកល្បងផលិតគ្រាប់ grid array ដែលជាធាតុផ្សំមួយនៅក្នុងឈីប និងមានបំណងធ្វើវាឱ្យច្រើន នៅឯរោងចក្រ Samsung Electro-Mechanics Vietnam ភាគខាងជើងខេត្ត Thai Nguyen នៃប្រទេសវៀតណាម។

Exynos 2200 vs Snapdragon 8 Gen 1: Samsung's new chipset fares worse in  early real-world gaming tests - NotebookCheck.net News

បច្ចុប្បន្ននេះប្រទេសវៀតណាម កំពុងទទួលបានការចាប់អារម្មណ៍ច្រើន ពីសំណាក់ក្រុមហ៊ុនធំៗនៅលើលោក ខណៈក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិក និងធ្វើបន្ទះឈីប Intel និង Samsung បានបោះទីតាំងរោងចក្ររបស់ខ្លួន ក្នុងប្រទេសនេះរួចទៅហើយ។ ជាមួយគ្នានេះ ក្រុមហ៊ុន Samsung ក៏គ្រោងនឹងបើករោងចក្រផលិតបន្ទះឈីបមានតម្លៃ ១៧ពាន់លានដុល្លារនៅក្នុងរដ្ឋតិចសាស់ផងដែរ។

How Samsung Fell Behind TSMC in the Race for Cutting-Edge Chips - Caixin  Global

អត្ថបទដោយ៖ ផែន ផាន់ណា

 

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia