ឈប់ពឹងគេ! Tim Cook និយាយទាំងមោទកភាព ខណៈ Apple សម្រេចប្រើឈីបរបស់អាមេរិកផ្ទាល់
ផែន ផាន់ណា
DECEMBER 7 2022
អេឡិចត្រូនិក
431 views
2 mins read

នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Apple បានបញ្ជាក់ថា Apple នឹងទិញបន្ទះឈីបដែលផលិតនៅក្នុងសហរដ្ឋអាមេរិក ធ្វើដោយរោងចក្រ Arizona។ នេះបើតាមការបញ្ជាក់របស់លោក Tim Cook ដែលជា CEO របស់ក្រុមហ៊ុន Apple ក្នុងព្រឹត្តិការណ៍មួយក្នុងរដ្ឋ Arizona កាលពីថ្ងៃអង្គារនេះ បូករួមទាំងការបញ្ជាក់របស់លោក Joe Biden ប្រធានាធិបតីសហរដ្ឋអាមេរិកផងដែរ។

Chipmakers Get $52 Billion in Senate Bill | ITPro Today: IT News, How-Tos,  Trends, Case Studies, Career Tips, More

លោក Tim Cook បាននិយាយនៅលើវេទិកាជាមួយនឹងមោទកភាពថា “ឥឡូវនេះ ដោយសារតែការខិតខំប្រឹងប្រែងរបស់មនុស្សជាច្រើន បានធ្វើឱ្យបន្ទះឈីប អាចបោះត្រាដោយមោទភាព Made in America” នេះគឺជាពេលវេលាដ៏សំខាន់បំផុត និងសឹងមិនគួរឱ្យជឿ។ លោកបានបន្ថែមថា “ថ្ងៃនេះគ្រាន់តែជាការចាប់ផ្ដើមប៉ុណ្ណោះ ថ្ងៃនេះយើងកំពុងរួមបញ្ចូលក្នុងនូវភាពប៉ិនប្រសព្វរវាង TSMC(Taiwan Semiconductor Manufacturing Company) និងសហរដ្ឋអាមេរិក។ យើងកំពុងវិនិយោគលើអនាគតមួយដ៏ភ្លឺស្វាង ហើយយើងក៏កំពុងដាំគ្រាប់ពូជរបស់យើង នៅលើវាលខ្សាចអារីហ្សូណា ដោយ Apple និងជួយជ្រំជ្រេងក្នុងដំណើរការដាំដុះនេះ។”

TSMC Rumored Again To Expand U.S. Chip Facility Plans By Adding New Plant

USA will von Firmen mehr Daten zur Halbleiter-Knappheit

គូសបញ្ជាក់ថា រោងចក្រផលិតបន្ទះឈីបនេះ ត្រូវបានគ្រប់គ្រង និងដំណើរដោយក្រុមហ៊ុន Taiwan Semiconductor Manufacturing Company ដែលជាក្រុមហ៊ុនគ្រឹះដ៏ធំបំផុតដែលមានចំណែកទីផ្សារជាងពាក់កណ្តាលនៃពិភពលោក។ ក្រុមហ៊ុន TSMC ផលិតប្រព័ន្ធដំណើរការកម្រិតខ្ពស់បំផុត រួមទាំងបន្ទះឈីបនៅក្នុង iPhones, iPad និង Macs ចុងក្រោយបង្អស់ផងដែរ។ អ្វីដែលកាន់តែពិសេស រោងចក្រនេះនឹងមានសមត្ថភាពផលិតបន្ទះឈីប 4-nanometer និង 3-nanometer ដែលត្រូវបានប្រើសម្រាប់ដំណើរការកម្រិតខ្ពស់ដូចជា Apple’s A-series និង M-series និង Nvidia ។

TSMC: Taiwanese chipmaker ramping production to end chip shortage

អត្ថបទដោយ៖ ផែន ផាន់ណា

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia