ឡូយ! Chevrolet ត្រៀមបច្ចេកវិទ្យាថ្មីយកឡានអគ្គិសនីទាញភ្លើងមកប្រើក្នុងផ្ទះ ពេលដាច់ភ្លើងបាន
Sakada Techie
MAY 2 2024
យានយន្ត
178 views
1 min read

ក្រុមហ៊ុន General Motors ដែលយើងស្គាល់ថាជាក្រុមហ៊ុនមេរបស់យីហោ Chevrolets នោះបានកំពុងនឹងត្រៀមផលិតផលថ្មីសម្រាប់អ្នកប្រើប្រាស់ឡានអគ្គិសនីនៅតាមផ្ទះ ដោយអនុញ្ញាតឱ្យពួកគេប្រើប្រាស់ឡាន EVs ធ្វើជាម៉ាស៊ីនភ្លើងសម្រាប់ផ្គត់ផ្គង់ក្នុងផ្ទះវិញតែម្ដង។

មុខងារនេះមានឈ្មោះថា V2H មកពីពាក្យពេញថា Vehicle to Home ដោយតម្រូវឱ្យអ្នកទិញឡានអគ្គិសនីចាយលុយខ្ទង់ ៧ពាន់ដុល្លារបន្ថែមដើម្បីបានបច្ចេកវិទ្យានេះ និង ឧបករណ៍មួយចំនួនក្នុងការភ្ជាប់ទៅកាន់បណ្ដាញអគ្គិសនីក្នុងផ្ទះដើម្បីអាចទាញយកថាមពលអគ្គិសនីពីឡានមកប្រើក្នុងពេលដាច់ភ្លើងបាន។

ចំពោះមុខងារនេះបច្ចុប្បន្នដើរតែនៅលើពពួករថយន្តម៉ូដែល Chevy Silverado EV RST តែប៉ុណ្ណោះ ដែលមានមុខងារថ្មអាចយកទៅធ្វើប្រភពថាមពលសម្រាប់ប្រភពខាងក្រៅបានបាន ហើយបើតាមការឱ្យដឹងពីក្រុមហ៊ុន GM ផ្ទាល់តែម្ដង ជាមួយអានុភាពថ្ម 200 kWh អាចផ្គត់ផ្គង់អគ្គិសនីក្នុងផ្ទះតូចមួយបានរហូតដល់ ២១ ថ្ងៃឯណោះ។

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia