ទីផ្សាររថយន្តកាន់តែមានច្រើន ជម្រើសរថយន្តក៏កាន់តែសម្បូរបែបសម្រាប់អ្នកប្រើប្រាស់រថយន្ត។ ក្នុងនោះអេដមីន សូមលើកឡើងរថយន្តពីរប្រភេទដែលជាម៉ាកយីហោល្បីរបស់អាមេរិច មានការពេញនិយមប្រើ ហើយមានលំដាប់តម្លៃខ្ទង់ជាង 4ម៉ឺនដុល្លារ ដែលស័ក្តិសមសម្រាប់អតិថិជន នោះគឺម៉ូឌែល Ford Territory និង Chevrolet Equinox។ តោះយើងទៅអានលម្អិតទាំងអស់គ្នា។
រថយន្ត Chevrolet Equinox មានម៉ាកយីហោអាមេរិច ធ្វើការផលិត និងតម្លើងផ្ទាល់នៅសហរដ្ឋអាមេរិច។
រថយន្ត Ford Territory ជាម៉ាកយីហោអាមេរិច ដែលធ្វើការតម្លើងផ្ទាល់នៅប្រទេសចិន។
២. ទំហំម៉ាស៊ីន និងភាពសន្សំសំចៃប្រេងឥន្ធនៈ
ទំហំម៉ាស៊ីន រថយន្ត SUV ទាំងពីរប៉ុនគ្នា គឺ 1.5L តែមានភាពខុសគ្នាត្រង់
រថយន្ត Chevrolet Equinox: កម្លាំងសេស 170HP និងកម្លាំងរមួល 275NM, ស៊ីសាំងត្រឹម 7-7.5L, ប្រើប៉ុង 2 មានភាពបត់បែន ដោយអាចធ្វើការផ្តាច់ប៉ុងប្រើ ប៉ុង1ក្នុងស្ថានភាពផ្លូវលាត និង ប្រើប្រាស់ប៉ុង2 សម្រាប់ស្ថានភាពផ្លូវលំបាក។
រថយន្ត Ford Territory: កម្លាំងសេស160HP ហើយកម្លាំងរមួលត្រឹម 250NM, ស៊ីដល់ទៅ 7.5-8L ប្រើប្រាស់ប៉ុង 1
៣. ការរចនា របស់រថយន្ត
រថយន្តទាំងពីរមានការរចនាមកបែបប្រណីត ចង្កៀងមុខសុទ្ធតែបំពាក់ប្រភេទ LED គុជពីរគ្រាប់ និងមានមុខងារ តម្លើង/ទម្លាក់ភ្លើងហ្វារដោយស្វ័យប្រវត្តិដូចគ្នា។ ទំហំយ៉ាន់កង់ 19អ៊ីញ រួមជាមួយនឹងដំបូលបើកពីរជាន់ដូចគ្នាដែរ។
រថយន្ត Chevrolet Equinox: មានទំហំ8អ៊ីញ, Speaker ប្រភេទ ម៉ាក Bose 7គ្រាប់ កៅអីផ្នែកតៃកុង និងអ្នករួមដំណើរជាលក្ខណៈ Lumbar Support (កាត់បន្ថយការចុករោយខ្នង និងចង្កេះ) ក្នុងនោះប្រើប្រាស់កៅអីអូតូទាំងសងខាង។
រថយន្ត Ford Territory: មានទំហំដល់ទៅ 12អ៊ីញ ឯណោះ ហើយជាប្រភេទកុងទ័ររឌីជីថល រួមជាមួយ Speakerស្តង់ដារធម្មតា 8គ្រាប់, កៅអីរថយន្តផ្នែកអ្នករួមដំណើរផ្នែកខាងមុខ មិនមានបំពាក់ Lumbar Support នោះទេ ។ មានកៅអីអូតូតែផ្នែកតៃកុងតែប៉ុណ្ណោះ។
៤. ប្រព័ន្ធសុវត្ថិភាព និងមុខងារពិសេស
រថយន្តទាំងពីរនេះត្រូវបានចាត់ចូលជារថយន្ត SUV ដែលមានប្រព័ន្ធសុវត្ថិភាពទំនើប។ នៅក្នុងនោះរួមមាន៖
រថយន្ត Chevrolet Equinox: ទទួលបានការតេស្តលើប្រព័ន្ធសុវត្ថិភាពកម្រិត 5- Star ពី Euro NCAP របស់់អឺរ៉ុប
- ប្រព័ន្ធរំញ័រកៅអីពេលមានឧបសគ្គ
- មុខងារ បញ្ឆេះម៉ាស៊ីនពីចម្ងាយ
- ប្រព័ន្ធចាប់ហ្វ្រាំងស្វ័យប្រវត្តិ
- ប្រព័ន្ធដាស់តឿនអ្នកបើកបរពេលមានឧបសគ្គនៅខាងមុខ
- ប្រព័ន្ធជំនួយអោយបើកបរក្នុងគន្លងត្រឹមត្រូវ
រថយន្ត Ford Territory: ទទួលបានការតេស្តលើប្រព័ន្ធសុវត្ថិភាពកម្រិត 5- Star ពី CNCAP របស់ប្រទេសចិន
- ប្រព័ន្ធចាប់ហ្វ្រាំងស្វ័យប្រវត្តិ
- ប្រព័ន្ធដាស់តឿនអ្នកបើកបរពេលមានឧបសគ្គនៅខាងមុខ
- ប្រព័ន្ធជំនួយអោយបើកបរក្នុងគន្លងត្រឹមត្រូវ
ដូច្នេះ ក្រោយពីបានអានរួច អតិថិជនពេញចិត្តមួយណាជាងគឺអាស្រ័យលើចំណង់ចំណូលចិត្តរៀងៗខ្លួន
បញ្ជាក់ Chevrolet Equinox មានតម្លៃ $49,500 រីឯ Ford Territory តម្លៃ$48,900 ។