ប្រយ័ត្នអត់ដឹង! ក្រសួងសាធារណៈការបញ្ជាក់ច្បាស់ៗ អំពីសុពលភាពធ្វើឆៀកឡានម្ដង ប្រើបានប៉ុន្មានឆ្នាំ
ផែន ផាន់ណា
JULY 21 2022
យានយន្ត
745 views
1 min read

នៅថ្ងៃទី ២១ ខែកក្កដា ឆ្នាំ២០២២ នេះ បើយោងតាមការចុះផ្សាយរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន អំពីការឆ្លើយសំណួរដែលមានអ្នកសួរច្រើនជាងគេប្រចាំខែមិថុនាកន្លងទៅ លើប្រធានបទ “តើវិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ(ឆៀក) មានសុពលភាពប៉ុន្មានឆ្នាំ?

សម្រាប់សំណួរនេះ ក្រសួងសាធារណការ ក៏បានផ្ដល់ចម្លើយថា  វិញ្ញាបនបត្រមានសុពលភាពដូចខាងក្រោម៖

  • រថយន្តប្រភេទគ្រួសារថ្មីគ្រប់ប្រភេទ ៤ឆ្នាំ
  • រថយន្តប្រភេទគ្រួសារ ផ្ទុកត្រឹម៤នាក់ ២ឆ្នាំ
  • រថយន្តគ្រួសារ ផ្ទុកពី៥ ដល់៩នាក់(មិនធ្វើអាជីវកម្ម) ២ឆ្នាំ
  • រថយន្តថ្មីធ្វើអាជីវកម្មដឹកអ្នកដំណើរ ឬដឹកទំនិញធុនស្រាល ២ឆ្នាំ
  • រថយន្តដឹកទំនិញធុនតូច ផ្ទុកមិនលើសមួយតោន (ធ្វើអាជីវកម្ម) ១ឆ្នាំ
  • រ៉ឺម៉ក ឬសឺមីរ៉ឺម៉ករថយន្ត ១ឆ្នាំ
  • ត្រីចក្រយានយន្ត និងទោចក្រយានយន្តសណ្តោងរ៉ឺម៉ក ១ឆ្នាំ
  • May be an image of text

    ព័ត៌មានលម្អិតទំនាក់ទំនងលេខទូរសព្ទ(Hotline)៖ 1275

    បន្តអានអត្ថបទបន្ទាប់
    ស្វែងយល់អំពីពួកយើង
    ទំនាក់ទំនង​មក​ពួក​យើង
    © 2025 Baksey Media. All Rights Reserved.
    Developed by: Technology Cambodia