ទំនើបខ្លាំង! ស្ថាប័នរដ្ឋស្រុកយើង ប្រើ AI ChatGPT ជួយការងារប្រចាំថ្ងៃ អនាគតអាចមានជាភាសាខ្មែរ
Sakada Techie
MARCH 8 2023
នវានុវត្តន៍
2.5 K views
1 min read

យោងតាមផេកហ្វេសប៊ុកផ្លូវការរបស់ ក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍កម្ពុជា បានឱ្យដឹងថា គណៈកម្មាធិការរដ្ឋាភិបាលឌីជីថល ហៅកាត់ថា គ.វ.ឌ បានប្រើប្រាស់ ChatGPT សម្រាប់ជំនួយការងារប្រចាំថ្ងៃ និងគ្រោងដាក់ឱ្យប្រើប្រាស់ជាភាសាខ្មែរនាពេលអនាគត។

ប្រភពដដែលបានឱ្យដឹងទៀតថា គណកម្មាធិការរដ្ឋាភិបាលឌីជីថលបានប្រើប្រាស់ ChatGPT ដែលជាកម្មវិធី AI របស់ក្រុមហ៊ុន OpenAI រយៈពេល ៦ ខែមកហើយដើម្បីសម្រួលដល់ការបំពេញការងារប្រចាំថ្ងៃរបស់ខ្លួន ព្រមទាំងសម្រួលដល់ការងារផ្នែកខ្លះរបស់ក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍ឱ្យកាន់តែមានប្រសិទ្ធភាពផងនោះ។

ជាមួយគ្នានេះដែរ រដ្ឋក៏កំពុងតែសិក្សាស្វែងយល់ពីប្រព័ន្ធនេះបន្ថែម និង បានពិភាក្សាជាមួយក្រុមហ៊ុន ធ្វើយ៉ាងណាឱ្យ ChatGPT អាចប្រើប្រាស់ជាភាសារខ្មែរ ហើយអាចនឹងដាក់ឱ្យស្ថាប័នរដ្ឋនិងឯកជន រួមទាំងសាធារណជនទាំងអស់អាចប្រើប្រាស់បានយ៉ាងទូលំទូលាយ។

ផុសដើម៖

សម្រាប់អ្នកចង់ដឹងពីរបៀបប្រើប្រាស់ចំពោះសាធារណៈជនទូរទៅអាចមើលអត្ថបទនេះបាន៖ https://tech-cambodia.com/articles/How-to-Register-ChatGPT 

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia