កាន់តែងាយ! ឥឡូវនេះ ChatGPT មាននៅលើតេឡេក្រាម ងាយស្រួលប្រើណាស់ មិនទាមទារលក្ខខណ្ឌច្រើន
ផាន់ណា - Phanna
MAY 22 2023
ច្នៃប្រឌិត
6.7 K views
2 mins read

ឥឡូវនេះលោកអ្នកអាចសួរសំណួរជាច្រើនទៅកាន់ ChatGPT ដែលមាននៅលើតេឡេក្រាម ពោលគឺលោកអ្នកអាចប្រើប្រាស់ដោយមិនចាំបាច់មានលក្ខខណ្ឌប្រទេស ផ្លាស់ប្ដូរ VPN និងបំពេញព័ត៌មានស៊ាំញ៉ាំអ្វីឡើយ។ សម្រាប់អ្នកដែលចង់ប្រើ ChatGPT គឺគ្រាន់តែចូលទៅកាន់តំណភ្ជាប់តេឡេក្រាម https://t.me/chatgptkhmer_bot រួចសួរសំណួរជាភាសាអង្គគ្លេសបាន និងភាសាខ្មែរបានខ្លះៗ (លើកទឹកចិត្តឲ្យប្រើភាសាអង់គ្លេស ព្រោះភាសាខ្មែរនៅមានចម្លោះខ្វះខាត)។

អអ

បើតាមប្រភពពីគណនីរបស់អ្នកធ្វើ ChatGPT Khmer នេះ បានឲ្យដឹងថា ខ្ញុំបានដាក់ឱ្យប្រើប្រាស់ សាកល្បងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) របស់អាមេរិក ឱ្យដំណើរការនៅលើ Telegram ដោយមានឈ្មោះថា ChatGPT Khmer ។ បច្ចេកវិទ្យាមួយនេះ មានសមត្ថភាពសន្ទនា និងឆ្លើយរាល់សំណួរទៅកាន់អ្នកប្រើប្រាស់។

ខាងក្រោមនេះ គឺជាអត្ថប្រយោជន៍មួយចំនួនរបស់បច្ចេកវិទ្យា AI Chatbot ៖
១. សម្រួលការសរសេរសំណេរ៖ ChatGPT មានសក្តានុពលជួយបង្កើនជំនាញសរសេរបានកាន់តែប្រសើរ ដែលមានសមត្ថភាពវិភាគប្រធានបទ ហើយបង្ហាញគោលគំនិតសំខាន់ៗ រួចសរសេរ និងកែសម្រួលខ្លឹមសារបាន។
២. ប្រើប្រាស់បានច្រើនភាសា៖ អាចបកប្រែអត្ថបទពីភាសាមួយ ទៅភាសាមួយទៀតបានយ៉ាងងាយ និងអាចវាយបញ្ចូលភាសាមួយណាក៏បានក្នុងការប្រើប្រាស់ (លើកលែងសម្រាប់ភាសាខ្មែរ ដោយសារកម្មវិធីនេះមិន Support)។
៣. ផ្តល់នូវសារៈសំខាន់ក្នុងការសិក្សា និងពាណិជ្ជកម្ម៖ កំណត់បាននូវកម្រិតនៃមាតិកាមេរៀន និងមាតិកាពាណិជ្ជកម្ម និងជម្រើសមុខងារសិក្សាសម្បូរបែប។
៤. ជំនួយដល់ការស្រាវជ្រាវ៖ ជួយដល់សិស្ស និស្សិត សិក្សាស្រាវជ្រាវបានច្រើន តាមរយៈការបង្ហាញនូវសម្ភារ ដែលត្រូវប្រើសម្រាប់ការស្រាវជ្រាវ។
៥. និងប្រមូលផ្តុំមុខងារជាច្រើនផ្សេងទៀត។
ភាពងាយស្រួលសម្រាប់ការប្រើប្រាស់នៅលើ Telegram
- មិនចាំបាច់បង្កើតគណនីក្នុងការ Log In មានតែគណនី Telegram អាចប្រើប្រាស់បានដោយសេរី
- មិនចាំបាច់ផ្លាស់ប្តូរ VPN
- ប្រើប្រាស់បានដោយមិនចំណាយថវិកា (Free)
- សុវត្ថិភាពក្នុងការប្រើប្រាស់។

Technology Cambodia
ដើម្បីកម្ពុជាកាន់តែទំនើបជាងមុន
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
  • Address: Building 422 St. 271, Phum 1,
    Stung Mean Chey Khan MeanChey, Phnom Penh
  • Email: [email protected]
  • +855 (0) 69 720 727 | +855 (0) 89 525 180
© 2022 Baksey Media. All Rights Reserved.
Developed by: Neak Panhboth