សម្រាប់លោកអ្នកដែកកំពុងសន្សំថវិកា និងមិនចង់ចំណាយលុយប្រចាំថ្ងៃច្រើនទៅលើថ្លៃម្ហូបអាហារ និងភេសជ្ជ:ផ្សេងៗ ថ្ងៃនេះចាបខៀវសូមណែនាំ App មួយដែលមានឈ្មោះថា Catpro ដែលជា App ពិសេសមួយ ជួយសន្សំសំចៃអ្នកទាំងអស់គ្នាបានយ៉ាងមានប្រសិទ្ធភាពបំផុត។
Catpro គឺជា App ផ្សព្វផ្សាយព័ត៌មាន អំពីការបញ្ចុះតម្លៃតាមហាងលក់នានា ពិសេសនៅរាជធានីភ្នំពេញ។ នៅលើ App Catpro គឺផ្ដោតសំខាន់ទៅលើការបង្ហាញព័ត៌មានបញ្ចុះតម្លៃអំពីហាងលក់ម្ហូបអាហារ និងភេសជ្ជ:គ្រប់ប្រភេទ។ App នេះដែរគឺ មានមុខងារសំខាន់ៗចំនួន៣ ទី១.គឺវាអាចប្រាប់ពីហាងលក់ មានប្រម៉ូតសិនជានៅក្បែរៗយើង ទី២.ហាងប្រូម៉ូសិនដែលកំពុងពេញនិយមខ្លាំង និងទី៣.ហាងប្រូម៉ូតសិនផ្សេងៗជាច្រើនទៀត។