លាហើយឡានសាំង! អនាគតកម្ពុជានឹងលែងប្រើឡានសាំងទៀតហើយ ព្រោះមូលហេតុធំមួយនេះ
ផែន ផាន់ណា
MAY 29 2022
យានយន្ត
242 views
1 min read

កាលពីថ្ងៃទី ២៧ ខែឧសភា ឆ្នាំ២០២២ កន្លងទៅនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន បានរៀបចំកម្មវិធី MPWT LIVE SHOW ក្រោមប្រធានបទ៖ ការប្រើប្រាស់យានយន្តអគ្គិសនីនៅកម្ពុជា ដោយមានការអញ្ចើញចូលរួមជាវាគ្មិន ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូនផ្ទាល់។

ស្របពេលជាមួយគ្នានេះដែរឧត្តមទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុល ក៏បានឆ្លើយនូវសំណួរមួយ ដែលគេបានចោទសួរថា  តើយានយន្តដែលប្រើប្រាស់ប្រេងឥន្ធនៈ នឹងដាក់ឱ្យឈប់ប្រើប្រាស់ដែរឬទេពេលអនាគត?

7 Common Types of Fuel for Cars – CarTreatments.com

Tesla Home Charger UK - Wall Connector Reviews

សម្រាប់ចំណុចនេះឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ក៏បានបញ្ជាក់យ៉ាងច្បាស់ៗថា ក្រុមហ៊ុនផលិតយានយន្តនឹងលែងផលិតយាន យន្តដែលប្រើប្រេងឥន្ធនៈ ជាពិសេសបណ្តាប្រទេសនានានៅអឺរ៉ុបនឹងលែងផលិតយានយន្តប្រើប្រេងនៅឆ្នាំ២០៣៥ ហើយកម្ពុជាត្រូវរៀបចំខ្លួនឱ្យហើយក្នុងករណីគេលែងផលិតរថយន្តប្រើប្រេងឥន្ធនៈ។

សរុបមកបើតាមប្រសាសន៍របស់រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន មានន័យថាអនាគតទាំងនៅកម្ពុជា និងនៅពិភពលោក នឹងលែងប្រើប្រាស់ឡានសាំងទៀតហើយ ព្រោះមូលហេតុរោងចក្រផលិតរថយន្ត លែងផលិតឡានសាំងតទៅទៀត ដូចនេះចង់ឬមិនចង់ គឺពិភពលោកនឹងងាកមកប្រើរថយន្តអគ្គិសនីជំនួសវិញ។

អត្ថបទដោយ៖ ផែន ផាន់ណា

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia