ចេះយកទៅណាមិនអស់! ឆានែលយូធូបបង្រៀនកាត់វីដេអូលើ Capcut តាមកុំព្យូទ័រ អ្នកចេះសោះក៏រៀនបាន
ផែន ផាន់ណា
JULY 9 2023
នវានុវត្តន៍
8.2 K views
1 min read

កម្មវិធី Capcut ត្រូវបានមនុស្សជាច្រើននៅលើពិភពលោក ប្រើប្រាស់ក្នុងការកាត់តវីដេអូបង្ហោះនៅលើបណ្ដាញសង្គម ដើម្បីស្វែងរកប្រាប់ចំណូល ឬក្នុងផលប្រយោជន៍ណាមួយ។ យ៉ាងណាមិញ ក៏មានបងប្អូនខ្មែរយើងជាច្រើន មិនទាន់ចេះច្បាស់អំពីការប្រើប្រាស់កម្មវិធី Capcut នៅលើកុំព្យូទ័រផងដែរ។ ដូច្នេះថ្ងៃនេះ Admin សូមណែនាំឆានែលយូធូបខ្មែរទាំង២ ដែលប្រមូលផ្ដុំមេរៀន របៀបប្រើ CapCut នៅលើកុំព្យូទ័រដោយឥតគិតថ្លៃ សម្រាប់អ្នកចាប់ផ្ដើមរៀនពីវាដំបូងៗ៖

នេះគឺជាឆានែលយូធូប ដែលផ្ដោតទៅលើការបង្រៀនកាត់តវីដេអូនៅលើកម្ម​វិធី CapCut ដោយក្នុងនោះគ្រូបង្រៀនជាជនជាតិខ្មែរ និយាយខ្មែរ និងពន្យល់អំពីចំណុចចាប់ផ្ដើម គន្លឹះប្រើប្រាស់ Tools នៅក្នុង CapCut បូករួមទាំងការអនុវត្តឱ្យសិស្សរៀន មើលជាក់ស្ដែង។ លោកអ្នកដែលចាប់ផ្ដើមរៀន អាចមើលតាមលំដាប់លំដោយ តាមកម្រិតមេរៀនពីតូចទៅធំ។

Capture.jp Gvvv

Rotha Tube

នៅក្នុងឆានែលខ្មែរមួយនេះវិញ ក៏ប្រមូលផ្ដុំមេរៀនល្អៗ អំពីការប្រើប្រាស់កម្មវិធី CapCut នៅលើកុំព្យូទ័រផងដែរ។ លោកអ្នកអាចចូលមើលពីការប្រើប្រាស់កម្មវិធី CapCut នៅលើកុំព្យូទ័រ អំពីការប្រើប្រាស់ Tools និងគន្លឹះកាត់វីដេអូជាច្រើនទៀត សម្រាប់អ្នកមិនចេះសោះ ក៏អាចចូលទៅរៀនពីចំណុចដំបូងៗមកបាន៕

Capture.jp Grfe

អត្ថបទដោយ៖ ផែន ផាន់ណា

 

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia