អ្នកជំនាញយូធូបនៅខ្មែរ ប្រាប់ច្បាស់ៗពីប្រយោជន៍សំខាន់៤ បន្ទាប់ពីកម្ពុជាក្លាយជាដៃគូពេញសិទ្ធិរបស់យូធូប
ផែន ផាន់ណា
NOVEMBER 20 2022
ឌីជីថល
3.6 K views
2 mins read

កាលពីប៉ុន្មានខែមុននេះ យូធូបបានបើកដំណើរការពាណិជ្ជកម្មនៅក្នុងប្រទេសកម្ពុជាឡើងវិញ ដោយនាំមកជាមួយនឹងពាក្យ KH នៅលើ Logo យូធូប ធ្វើឱ្យអ្នកផលិតវីដេអូ អាចរកលុយចេញពីយូធូបបានវិញដោយរលូន។ ថ្មីៗនេះយូធូបបានក៏បានចាប់បញ្ចូលប្រទេសកម្ពុជា ឱ្យធ្វើជាដៃគូពេញសិទ្ធិ និងស្មើមុខស្មើមាត់ជាមួយប្រទេសធំៗជាច្រើននៅលើពិភពលោក។ ការដាក់បញ្ចូលប្រទេសកម្ពុជា ធ្វើជា YouTube Partner Program បានបញ្ជាក់ថាចាប់ពីពេលនេះទៅ ឆានែលភាគច្រើន ពិសេសគឺអ្នកទើបបង្កើតឆានែលយូធូបថ្មីៗ អាចដាក់ទីទាំងនៅក្នុងប្រទេសកម្ពុជា ដើម្បីរកលុយ ដោយពុំចាំបាច់ដាក់ទីតាំងនៅប្រទេសផ្សេងដូចមុនទៀតឡើយ។

Capture

ថ្មីៗនេះក្រុមការងារ Technology Cambodia ក៏បានសម្ភាសន៍ជាមួយលោកគ្រូ ឆុន វាសនា អ្នកជំនាញផ្នែករកលុយពីយូធូបនៅក្រុងប្រទេសកម្ពុជាមួយរូប និងជាជើងចាស់ក្នុងវិស័យមួយនេះមកជាយូរឆ្នាំ អំពីសារប្រយោជន៍សំខាន់ៗខ្លះៗ ដែលយើងទទួលបានពីយូធូប ក្រោយបានក្លាយជាដៃគូពេញសិទ្ធិ។

May be an image of 2 people, people standing, wrist watch and indoor

បើតាមការបញ្ជាក់របស់លោកគ្រូឆុន វាសនា បាននិយាយថា ជាដំបូងយើងពិតជាអបអរដល់ប្រទេសកម្ពុជា ពិសេសគឺអ្នករកចំណូលពីយូធូប និងអ្នកដែលមានបំណងចង់ធ្វើយូធូប ព្រោះឥឡូវនេះយូធូបបានចាប់បញ្ចូលប្រទេសកម្ពុជា ធ្វើជាដៃគូពេញសិទ្ធិមែន​។ ចំពោះប្រយោជន៍ដែលអ្នកផលិតវីដេអូ ទទួលបានពីការធ្វើដៃគូជាមួយយូធូបពេញសិទ្ធិនេះមានច្រើនដែរ ប៉ុន្តែខ្ញុំសុំលើយកតែ៤ចំណុចៗ ដែលយើងគ្រប់គ្នានឹងទទួលបាន៖

១. កិត្តិយស ឬមុខមាត់ប្រទេសកម្ពុជា

កិត្តិយកប្រទេសយើងគឺសំខាន់ណាស់។ ចាប់ពីពេលនេះគឺយើងជាម្ចាស់ឆានែលយូធូប យើងអាចបង្ហាញឈ្មោះប្រទេសរបស់ខ្លួន ទៅឱ្យបរទេសបានឃើញកាន់តែច្រើន តួយ៉ាងការដាក់ថា From Cambodia នៅលើ About នៃឆានែលយូធូបនេះរបស់យើង ដែលនេះគឺជាមោទកភាពមួយរបស់ជាតិខ្មែរ។

២. ជាសញ្ញាបង្ហាញថាអ្នកផលិតមាតិកានៅក្នុងប្រទេសយើង កំពុងដើរត្រូវផ្លូវហើយ

មិនមែននៅសុខៗយូធូបនឹកឃើញដាក់ប្រទេសកម្ពុជា ធ្វើជាដៃគូរបស់ខ្លួនងាយៗទេ ពោលគឺទាល់តែអ្នកផលិតមាតិកាក្នុងប្រទេសកម្ពុជា ភាគច្រើន បានចាប់ផ្ដើមធ្វើមាតិកាត្រឹមត្រូវឡើងវិញ(Original Content) ដូចជាការ Copy វីដេអូពីគេ និងការមិនក្លែងបន្លំច្រើនដូចពីមុន។ ដូច្នេះហើយនេះគឺជាសញ្ញាមួយ ដែលបង្ហាញថា អ្នកផលិតវីដេអូរកលុយពីយូធូបនៅខ្មែរយើងភាគច្រើន កំពុងដើរត្រូវគន្លងហើយ។

៣. អ្នករកលុយពីយូធូបនៅខ្មែរ នឹងទទួលបានចំណូលពេញ

ចំណុចនេះលោកបានបង្កត់ធ្ងន់ថា កន្លងមកគឺយើងអាចទាញចំណូលបានតែមួយជ្រុងប៉ុណ្ណោះ ប៉ុន្តែសព្វថ្ងៃនេះគឺយើងអាចរកចំណូលបានពេញលេញ ដោយមិនចាំចាប់ប្ដូរឈ្មោះប្រទេសដូចមុនទៀតទេ។ ចំណុចនេះដែរ លោកក៏សូមអបអរម្ដងទៀតទៅកាន់អ្នកចាប់ផ្ដើមរកលុយពីយូធូបនៅស្រុកខ្មែរថា សូមកុំបោះបង់ ទោះចាប់ផ្ដើមដំបូងរកលុយបានតិច ប៉ុន្តែឱ្យតែយើងព្យាយាម មិនយូរទេ លុយនឹងរត់មករកយើងឯកឯង។

៤. តម្លៃនៃការផ្សាយពាណិជ្ជកម្ម ដែលយូធូបចែកឱ្យយើង នឹងច្រើនជាងមុន

កាលណាយើងក្លាយទៅជាដៃគូរបស់យូធូបហើយ តម្លៃនៃការផ្សាយពាណិជ្ជកម្មដែលយូធូបបែងចែកមកឱ្យអ្នកផលិតវីដេអូ ឬហៅថា CPM ឬ RPM ហ្នឹង ក៏នឹងបានតម្លៃខ្ពស់ជាងធម្មតាដែរ ដូច្នេះសម្រាប់អ្នករកលុយ ឬចង់រកលុយ សូមមេត្តាព្យាយាមឡើងទាំងអស់គ្នា៕

អត្ថបទដោយ៖ ផែន ផាន់ណា

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia