សម្រាប់ឆ្នាំសិក្សា ២០២៣-២០២៤ ខាងមុខនេះ សាកលវិទ្យាល័យកម្ពុជាគ្រប់គ្រង និងបច្ចេកវិទ្យា បានសម្រេចផ្ដល់អាហារូបករណ៍១០០% ចំនួន ១០០កន្លែង និងអាហារូបករណ៍៥០% ចំនួន២០០កន្លែង។ នេះបើតាមការឱ្យដឹងរបស់ឯកឧត្ដមបណ្ឌិត ស្លេះ ណាស៊ី សាកវិទ្យាធិការនៃសាកលវិទ្យាល័យកម្ពុជាគ្រប់គ្រង និងបច្ចេកវិទ្យា(CUMT) មានប្រសាសន៍ប្រាប់ក្រុមការងារចាបខៀវ កាលពីពេលថ្មីៗនេះ។
សម្រាប់អាហារូបករណ៍ខាងលើនេះដែរ គឺផ្ដល់ជូនទៅលើជំនាញចំនួន7 ចំពោះសិស្សអាហារូបករណ៍១០០% ដូចជា៖
ចំពោះសិស្សអាហារូបករណ៍៥០% គឺមានដូចជាជំនាញ៖
- គ្រប់គ្រងទេសចរណ៍ និងបដិសណ្ឋារកិច្ច
- បង្រៀនភាសាអង់គ្លេស
- ភាសាអង់គ្លេសសម្រាប់បកប្រែ
- អក្សរសាស្ត្រភាសាអារ៉ាប់
- ភាសាអង់គ្លេសសម្រាប់ទំនាក់ទំនងធុរកិច្ច
- អភិវឌ្ឍន៍ជនបទ
- ក្សេត្រសាស្ត្រ
- វិទ្យាសាស្ត្រជលផល
ព័ត៌មានបន្ថែម សូមចូល https://t.me/+6kCDyJaURmwyOGE1
នៅក្នុងកិច្ចសម្ភាសន៍ជាមួយក្រុមការងារចាបខៀវ ឯកឧត្ដមបណ្ឌិត ស្លេះ ណាស៊ី សាកលវិទ្យាធិការនៃសាកលវិទ្យាល័យកម្ពុជាគ្រប់គ្រង និងបច្ចេកវិទ្យា បានឱ្យដឹងថា “សាកលវិទ្យាល័យយើង ទើបតែបង្កើតឡើងកាលពីដើមឆ្នាំ២០២២ ទេ។ ប៉ុន្តែនៅក្នុងការបណ្ដុះបណ្ដាលវិជ្ជាជីវ: យើងបានផ្ដោត និងយកចិត្តទុកដាក់ខ្លាំង ទៅលើការបណ្ដុះបណ្ដាលធនធានមនុស្ស ជាពិសេសគឺយើង តែងតែយកចិត្តទុកដាក់លើសិស្សដែលគាត់ឡើងមកពីតាមបណ្ដាខេត្ត ដែលពុំទាន់ចេះភាសាអង់គ្លេស និងកុំព្យូទ័រច្បាស់។
លោកបានបន្តថា បច្ចុប្បន្ននេះសាកលវិទ្យាល័យកម្ពុជាគ្រប់គ្រង បច្ចេកវិទ្យា មានថ្នាក់បំប៉ន សម្រាប់សិស្សដែលគាត់មកសិក្សានៅក្នុងសាកលវិទ្យាល័យយើង ដូចជាថ្នាក់មូលដ្ឋានគ្រឹះភាសាអង់គ្លេស និងកុំព្យូទ័រ។ ដោយសារខ្ញុំមើលឃើញថា មានសិស្សជាច្រើន ពិសេសអ្នកមកពីតាមខេត្ត ពួកគាត់នៅមានចំណេះដឹង ទាក់ទងនឹងភាសាអង់គ្លេស និងកុំព្យូទ័រនេះខ្សោយ ខណ:ដែលឯកទេសទាំងពីរនេះ សំខាន់ណាស់ សម្រាប់ការឡើងទៅរៀនថ្នាក់ឧត្ដមសិក្សា មិនថាគាត់រៀនជំនាញអ្វីក៏ដោយ។”
ជាចុងក្រោយលោកក៏បានផ្ដាំផ្ញើទៅកាន់សិស្សានុសិស្ស ដែលទើបបញ្ចប់ថ្នាក់ទី១២ថ្មីនេះថា “ការចាប់យកជំនាញបន្ទាប់ពីបញ្ចប់ថ្នាក់ទី១២ ពិតជាសំខាន់ណាស់ ហើយមួយវិញទៀត តាមជ្រើសរើសសាកលវិទ្យាល័យ ក៏ជាផ្នែកសំខាន់មួយដែរ។ ខ្ញុំសូមលើកទឹកចិត្ត ដល់ប្អូនដែលត្រៀមខ្លួនឡើងមករៀននៅថ្នាក់ឧត្ដមសិក្សា គួរតែស្គាល់ខ្លួនឯងឱ្យបានច្បាស់ ថាខ្លួនឯងចង់ក្លាយជាអ្វី នៅថ្ងៃអនាគត បន្ទាប់មកចាំចាប់យកជំនាញដែលទាក់ទងនឹងគោលដៅរបស់យើង ហើយនឹងរើសយកសាលារៀនណាមួយ ដែលសមស្របជាមួយនឹគោលដៅរបស់យើង៕”