ប្រញាប់ឡើង! ក្រសួងប្រៃសណីយ៍បើវគ្គប្រកួតសម្រាប់អ្នកអាយធី ខណ:អ្នកឈ្នះ៣រូបបានរង្វាន់ដល់៥០០ដុល្លារ
ផែន ផាន់ណា
•
AUGUST 6 2023
•
នវានុវត្តន៍
•
639 views
•
1 min read
•

នេះគឺជាឱកាសបញ្ចេញសមត្ថភាពសម្រាប់អ្នកចេះជំនាញអាយធី ពិសេសផ្នែកសុវត្ថិភាពព័ត៌មាន ដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានបើវគ្គប្រកួតពិសេសមួយ ឈ្មោះថា Cambodia CTF 2023 ខណ:អ្នកឈ្នះមានរហូតដល់៣រូប ជាមួយនឹងរង្វាន់២លានរៀល ហើយមានឱកាសទៅប្រកួតនៅក្រៅប្រទេសថែមទៀតផង។

ក្រសួងប្រៃសណីយ៍បានឱ្យដឹងថាដូច្នេះថា កម្មវិធីប្រកួតប្រជែងថ្នាក់ជាតិក្នុងវិស័យសន្តិសុខព័ត៌មាន ក្នុងឆ្នាំ២០២៣ បានមកដល់ហើយ។ សូមអញ្ជើញនិស្សិតដែលមានជំនាញសន្តិសុខព័ត៌មាន ចុះឈ្មោះចូលរួមក្នុងកម្មវិធី Cambodia CTF 2023 នេះដើម្បីទទួលបានការសិក្សាបន្ថែមពីអ្នកជំនាញ​ និងចូលរួមប្រកួតប្រជែងយករង្វាន់ពីកម្មវីធី​ ព្រមទាំងអាចក្លាយជាបេក្ខជនតំណាងឱ្យកម្ពុជាដើម្បីទៅប្រកួតក្នុងកម្មវិធីផ្សេងៗលើឆាតអន្តរជាតិ។
ចុះឈ្មោះដោយឥតគិតថ្លៃតាមរយះតំណភ្ជាប់ ខាងក្រោម៖​
https://forms.office.com/r/15ZU46T60p

366169609 671206388392804 5482474987385540167 N

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia