កាន់តែទំនើប! កម្ពុជាប្រើបច្ចេកវិទ្យា CSS កាន់កាត ATM មួយសន្លឹក ដកលុយបានគ្រប់ទូ ATM ជាដៃគូ
ផែន ផាន់ណា
JULY 5 2023
នវានុវត្តន៍
428 views
1 min read

កន្លងមកពេលចង់ដកប្រាក់ពីធនាគារណាមួយ គឺតម្រូវឱ្យយើងមានកាតរបស់ធនាគារនោះ ទើបអាចដកប្រាក់ពីទូ ATM បាន។ ឥឡូវនេះគឺងាយស្រួលជាងមុន ដោយលោកអ្នកអាចកាន់កាត ATM តែមួយសន្លឹក តែអាចដកប្រាក់បានគ្រប់ធនាគារ ដែលជាដៃគូរបស់គ្រឹះស្ថានទាំងអស់។

ធនាគារជាតិនៃកម្ពុជាបានរៀបចំពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការប្រព័ន្ធខេមបូឌានស៊ែស្វីច (Cambodian Shared Switch-CSS) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោកជំទាវ បណ្ឌិត ជា សិរី ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា។ ប្រព័ន្ធ CSS ត្រូវបានអភិវឌ្ឍឡើងដើម្បីជាមធ្យោបាយងាយស្រួលសម្រាប់អតិថិជនរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទាំងអស់ធ្វើប្រតិបត្តិការទូទាត់ឆ្លងគ្រឹះស្ថានតាមប័ណ្ណទូទាត់ឥណពន្ធ CSS លើគ្រប់ម៉ាស៊ីនដក/ដាក់ប្រាក់ (ATM) និង ម៉ាស៊ីនឆូតកាត (POS) របស់គ្រឹះស្ថានសមាជិក។

Take Card

ការដាក់ឱ្យដំណើរការប្រព័ន្ធ CSS នឹងរួមចំណែកក្នុងការលើកកម្ពស់អន្តរប្រតិបត្តិការរវាងគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ បង្កើនតម្លាភាពតាមរយៈការទូទាត់ជាអេឡិចត្រូនិក ធ្វើឱ្យការប្រើប្រាស់សេវាហិរញ្ញវត្ថុកាន់តែមានភាពងាយស្រួល កាត់បន្ថយចរាចរណ៍សាច់ប្រាក់នៅលើទីផ្សារ បង្កើននូវប្រសិទ្ធភាពក្នុងការប្រើប្រាស់ធនធានហិរញ្ញវត្ថុ រួមចំណែកលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ និងការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលស្របតាមគោលនយោបាយរបស់រដ្ឋាភិបាល និងការធ្វើសមាហរណកម្មជាមួយប្រទេសក្នុងតំបន់ផងដែរ។

357731967 605820075025141 5088120196567631457 N

357492635 605819981691817 8089436116728517165 N

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia