មិនខុសពីវិស័យដទៃទេ សម្រាប់អ្នកដែលមានបំណងរកស៊ី ឬ បង្កើតធុរកិច្ចថ្មី (Startup) តម្រូវឱ្យមានជំនាញ ក៏ដូចជាដឹងពីរឿងជាច្រើននៅក្នុងវិស័យសហគ្រិនភាព ទើបអាចដើរទាន់ទីផ្សារ ព្រមទាំងដោះស្រាយបញ្ហាដែលខ្លួន ឬសហគមន៍ខ្លួនជួបប្រទះបាន។
ថ្មីៗនេះដែរ អង្គការភាពជាដៃគូរដើម្បីចីរភាពកសិកម្មកម្ពុជា (CPSA) សហការជាមួយ Khmer Enterprise - សហគ្រិនខ្មែរ បានបង្កើតជាកម្មវិធីមួយក្រោមឈ្មោះថា "កម្មវិធីបណ្ដុះធុរកិច្ចថ្មី សហគ្រិនក្នុងសហគមន៍កសិកម្ម" ជំនាន់ទី២ ដែលជាវគ្គបណ្ដុះបណ្ដាលសហគ្រិនក្នុងវិស័យកសិកម្ម ប្រមាណជា៤ខែ ហើយថែមទាំងមានការចុះកម្មសិក្សាផ្ទាល់ ជាមួយនឹងសហគមន៍កសិកម្មរហូតដល់ទៅ ១ឆ្នាំឯណោះនៅតាមសហគមន៍កសិកម្ម ក្នុងខេត្តគោលដៅ ។
នេះជាឱកាសកម្រមានសម្រាប់អ្នកចង់រកស៊ី ឬបង្កើតអាជីវកម្មលើវិស័យកសិកម្ម ហើយក៏ជាឱកាសដ៏ល្អ សម្រាប់ យុវជនទូទៅ ក៏ដូចជានិស្សិតឆ្នាំទី៤ ឬ ទើបតែបញ្ចប់ការសិក្សារនៅសាកលវិទ្យាល័យថ្មីៗ ដើម្បីបន្តដំណើរខ្លួន នៅក្នុងវិស័យកសិកម្មនិងសហគ្រិនភាព។
ព័ត៌មានលម្អិត និងលក្ខខណ្ឌចូលរួម៖ https://bit.ly/3CKOgt3
ដាក់ពាក្យចូលរួមកម្មវិធី៖ https://bit.ly/3t49dvO
សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទង៖
អ៊ីម៉ែល៖ soma@cpsakh.org
លេខទូរស័ព្ទ៖ ០៩៦ ២០៥ ៦៤២១ (ដាន់ សុម៉ា)
សូមតាមដានទំព័រហ្វេសប៊ុក CPSA - Cambodia Partnership for Sustainable Agricultureដើម្បីទទួលបានព័ត៌មានថ្មីៗអំពីកម្មវិធីនេះ។