ទំនើបណាស់! ក្រសួងដែនដីដាក់ដំណើរការស្ថានីយវាស់វែងអចិន្ត្រៃយ៍ដំណើរការដោយផ្កាយរណប សម្រាប់វាស់ដី
ផែន ផាន់ណា
NOVEMBER 2 2022
នវានុវត្តន៍
348 views
1 min read

ថ្មីៗនេះក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានប្រកាសដាក់ឱ្យដំណើរការនូវស្ថានីយ៍វាស់វែងអចិន្ទ្រៃយ៍ដោយផ្កាយរណប (CORS) នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញខេត្តកណ្ដាល ខេត្តកំពង់ស្ពឺ សៀមរាប ស្ទឹងត្រែង ក្នុងគោលបំណងបម្រើដល់ការវាស់វែងដី ការកសាងទិន្នន័យផែនទីគោល ការកសាងហេដ្ឋរចនាសម្ព័ន្ធរូបវន្ត ការត្រួតពិនិត្យគុណភាពសំណង់ ការកសាងបណ្ដាញគមនាគមន៍ ការរៀបចំទីក្រុងឆ្លាត និងកិច្ចការពាក់ព័ន្ធផ្សេងទៀត។

ESA to use CORS networks for global error mapping - GPS World

រូបតំណាង

សម្រាប់អ្នកចង់ប្រើប្រាស់ត្រូវដាក់ពាក្យស្នើសុំមកក្រសួងរៀបចំដែនដី នរគរូបនីយកម្ម និងសំណង់ ដើម្បីទទួលបានសិទ្ធិប្រើប្រាស់សាកល្បងនូវស្ថានីយវាស់វែងអចិន្ទ្រៃយ៍ដោយផ្កាយរណងរយៈពេល១ឆ្នាំ ចាប់ពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣។

GPS based CORS technique to ensure accurate alignment of rapid rail -  Construction Week India

គូសបញ្ជាក់ថា ស្ថានីយវាស់វែងអចិន្ត្រៃយ៍ដំណើរការដោយផ្កាយរណប ធ្វើឡើងក្រោមកិច្ចសហការគ្នាជាមួយអង្គការ JICA របស់ប្រទេសជប៉ុន ដោយគម្រោងមួយនេះ គោលបំណងរួមចំណែកដើម្បីធ្វើអោយប្រសើរឡើង នូវប្រសិទ្ធិភាពនៃការវាស់វែង និងចុះបញ្ជីដីធ្លី រួមជាមួយការអភិវឌ្ឍ និងថែទាំប្រកបដោយប្រសិទ្ធិភាពនៃហេដ្ឋារចនាសម្ព័ន្ធសង្គម ដីលំនៅដ្ឋាន និងអាជីវកម្មដែលត្រូវប្រើប្រាស់ដោយភាគីអ្នកពាក់ព័ន្ធ និងក្រុមហ៊ុនឯកជនទៅតាមតំបន់ដែលស្ថានីយ CORS មានវិសាលភាពគ្រប់គ្រង៕

អត្ថបទដោយ៖ ផែន ផាន់ណា

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia