ទំនើបណាស់! មជ្ឈមណ្ឌលផលិតកម្មឌីជីថលដាក់ឲ្យដំណើរការហើយ ក្នុងសាលាភូមិន្ទភ្នំពេញ
ផាន់ណា - Phanna
MAY 26 2023
ច្នៃប្រឌិត
882 views
1 min read

រាជរដ្ឋាភិបាលកម្ពុជា-ជប៉ុន បានសម្រេចដាក់ឲ្យដំណើរការមជ្ឈមណ្ឌលផលិតកម្មឌីជីថលកម្ពុជា-ជប៉ុន (CJDM) នៅក្នុងបរិវេណសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) ដើម្បី​ផ្តើម​បណ្តុះបណ្តាលធនធាន​មនុស្ស​កម្ពុជា សម្រាប់បម្រើការងារក្នុងវិស័យឧស្សាហកម្ម៤.០ ដើម្បីការរីកចម្រើនខាងវិទ្យាសាស្ត្រ និងបច្ចេកទេសរបស់កម្ពុជា ។

348601963 1280851046191266 6318723878719202124 N

ពិធីបើកដាក់​ដំណើរការ​មជ្ឈមណ្ឌល CJDM នេះត្រូវប្រារព្ធឡើងក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ។

ក្នុងឱកាសនោះផងដែរ ឯកឧត្តមបណ្ឌិតសភាចារ្យ រដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលជប៉ុន តាមរយៈក្រសួងការបរទេសជប៉ុន (MOFA) និងក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្ម (METI) សម្រាប់ការគាំទ្រ ដល់ការអភិវឌ្ឍន៍ធនធានមនុស្សក្នុងឧស្សាហកម្មផលិតឌីជីថលនៅកម្ពុជា។ អគុណលោកបណ្ឌិត Masahiko MORI ប្រធានក្រុមហ៊ុន DMG MORI សម្រាប់កិច្ចសហប្រតិបត្តិការដ៏ល្អជាមួយ RUPP លើជំនួយបច្ចេកទេស និងការបណ្តុះបណ្តាលម៉ាស៊ីន CNC នៅ CJDM ។

349131207 1513261875747858 2128823804228779921 N

គួរបញ្ជាក់ផងដែរថា មជ្ឈមណ្ឌលCJDMត្រូវបានបង្កើតឡើងជាមួយនឹងការរំពឹងទុកដើម្បីក្លាយជាមជ្ឈមណ្ឌលបច្ចេកវិទ្យាសម្រាប់ ការផលិតឌីជីថលកម្រិតខ្ពស់នៅក្នុង តំបន់ដោយផ្អែកលើ R&D ជាមួយនឹងម៉ាស៊ីន CNC ទំនើបចុងក្រោយបំផុត និងអាចកាត់បន្ថយកាកសំណល់ បង្កើនផលិតភាព និងបង្កើនគុណភាពនៃផលិតផល ដែលមានម៉ាស៊ីនទំនើបៗចំនួន៣គ្រឿង មានសមត្ថភាពផលិតគ្រឿងបន្លាស់ និងគ្រឿងបង្គំគ្រប់ប្រភេទ និងគ្រប់ទំហំពីសមាសធាតុលោហធាតុផ្សេងៗ ដោយប្រើបច្ចេកវិទ្យាឌីជីថល៕

348847577 205950792305933 3581171403508964687 N

348693261 948369883147424 7426303767066597270 N

 

 

Technology Cambodia
ដើម្បីកម្ពុជាកាន់តែទំនើបជាងមុន
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
  • Address: Building 422 St. 271, Phum 1,
    Stung Mean Chey Khan MeanChey, Phnom Penh
  • Email: [email protected]
  • +855 (0) 69 720 727 | +855 (0) 89 525 180
© 2022 Baksey Media. All Rights Reserved.
Developed by: Neak Panhboth