ច្របូកច្របល់ពេញក្រុមហ៊ុន! នាយកប្រតិបត្តិ Twitter ថ្លែងសារទៅបុគ្គលិកទាំងក្រៀមក្រំ ពេលឃើញ Elon ទិញ Twitter ដាច់
ផែន ផាន់ណា
APRIL 26 2022
អាជីវកម្ម 4.0
494 views
1 min read

កាលពីថ្ងៃទី ២៥ ខែមេសា ឆ្នាំ២០២២ កន្លងទៅថ្មីៗនេះលោក Elon Musk បានធ្វើឱ្យពិភពលោកភ្ញាក់ផ្អើល បន្ទាប់ពីលោកបានទិញយកបណ្ដាញសង្គម Twitter ទាំងមូលក្នុងតម្លៃ ៤៤ពាន់លានដុល្លារ។ ជាមួយគ្នានេះ នាយកប្រតិបត្តិក្រុមហ៊ុន Twitter គឺលោក Parag Agrawal ក៏បានថ្លែកសារខ្លីមួយទៅបុគ្គលិករបស់ Twitter ទាំងអស់ថា ពេលនេះ Twitter ស្ថិតក្នុងភាពងងឹតសូន្យសុងដែលយើងមិនអាចមើលទៅដល់អនាគតបាន ក្រោយ Twitter ស្ថិតក្នុងកណ្ដាប់ដៃ Elon Musk នេះបើយោងតាមការចុះផ្សាយរបស់កាសែត CNBC។

Elon Musk Tweets Won't Be Enough for Twitter Stock | Barron's

លោក Parag Agrawal ក៏កំពុងតែរងនូវសំណួរជាច្រើន ពីសំណាក់បុគ្គលិករបស់ Twitter ក្រោយពី Elon Musk ទិញយក Twitter ដាច់ហើយ តើគាត់មានលទ្ធភាពក្នុងការបញ្ឈប់បុគ្គលិកដែរឬអត់ ហើយហេតុអីបានជា លោក Parag Agrawal ត្រូវមានកិច្ចព្រមព្រៀងលក់បណ្ដាញសង្គមនេះទៅឱ្យ Elon?

An introduction to Parag Agrawal, Twitter's new CEO - The Verge

បន្ទាប់ពីបានស្ដាប់សំណួរទាំងអស់នេះពីបុគ្គលិកហើយ លោក Parag Agrawal ក៏បានត្រឹមឆ្លើយថា យើងគ្មានហេតុផលអ្វីដើម្បីបញ្ឈប់បុគ្គលិកនោះទេ ហើយលោក៏បានប្រាប់ទៅបុគ្គលិកទាំងនោះថា ឆាប់ៗនេះបុគ្គលិកទាំងអស់របស់ Twitter ទាំងអស់ក៏នឹងត្រូវចូលក្នុងវគ្គសំណួរចម្លើយជាមួយ Elon Musk ដើម្បីសួរនាំឱ្យអស់មន្ទិលសង្ស័យដែរ។

What Twitter employees are saying about Elon Musk - The Verge

អត្ថបទដោយ៖ ផែន ផាន់ណា

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia