ពូកែណាស់! យុវជនខ្មែរអភិវឌ្ឍប្រព័ន្ធស្រោចស្រពដំណាំ ទោះចម្ការនៅកំពត អាចបញ្ជាពីភ្នំពេញទៅបាន
ផែន ផាន់ណា
•
JUNE 8 2023
•
នវានុវត្តន៍
•
1.1 K views
•
1 min read
•

ប្រសូត្រចេញពីស្នាដៃយុវជនខ្មែរមួយក្រុម ដែលមានមួយចំនួនជានិស្សិត និងខ្លះទៀតជាអ្នកធ្វើការ បានចំណាយពេលធ្វើប្រព័ន្ធស្រោចស្រពដំណាំឆ្លាតវៃឈ្មោះ CAM-Smart Irrigation  តាមលក្ខណ:បច្ចេកទេសនិងគំនិតច្នៃប្រឌិតពិសេស ដើម្បីសម្រួលដល់ការធ្វើកសិកម្មរបស់ប្រជាកសិករ ដោយមិនចាំបាច់ចំណាយពេលវេលា ឬកម្លាំងច្រើន ទៅលើការស្រោចដំណាំតាមបែបប្រពៃណីដូចមុនទៀតឡើយ ពោលគឺអាចប្រើប្រព័ន្ធបញ្ជាឱ្យស្រោចដំណាំគ្រប់ប្រភេទពីចម្ងាយបាន តាមរយ:ទូរស័ព្ទដៃ ពីគ្រប់ទីកន្លែង។
348593341 2891745167624858 3380697750830568022 N

348270427 1756203761460999 7482652107010324597 N

នៅក្នុងកិច្ចសម្ភាសន៍ជាមួយក្រុមការងារ Technology Cambodia កញ្ញានាក់ សុខគីម សហស្ថាបនិក និងជានាយកប្រតិបត្តិរបស់ CAM-Science បានឱ្យដឹងថា “CAM-Smart Irrigation ជាឧបករណ៍ស្រោចស្រពដំណាំឆ្លាតវៃ ដែលមានសមត្ថភាពជួយអោយលោកអ្នកអាចបញ្ជាទឹក បិទ/បើក កំណត់ពេលវេលាស្រោចស្រពបានពីចម្ងាយតាមរយ:ការបញ្ជាក្នុងកម្មវិធីទូរសព្ទដៃ ដោយមិនចាំបាច់ចំណាយពេលមកធ្វើការស្រោចដំណាំដល់ចម្ការ ឬសួនដំណាំរបស់អ្នកផ្ទាល់នោះទេ។”

349843473 794013925733037 7015499708285180577 N

កញ្ញាបានបន្តថា “ការបង្កើតប្រព័ន្ធនេះឡើង គឺនៅក្នុងគោលបំណងជួយសម្រួលទៅដល់របៀបធ្វើកសិកម្ម ដោយប្រើបច្ចេកវិទ្យាមកជំនួសកម្លាំងមនុស្ស​ ពោលគឺធ្វើយ៉ាងណាឱ្យប្រជាកសិករមានភាពងាយស្រួលជាងមុន នៅក្នុងការថែទាំដំណាំរបស់ពួកគាត់។ គិតមកត្រឹមពេលនេះដែរ CAM-Science បានបំពាក់ប្រព័ន្ធស្រោចស្រពដំណាំឆ្លាតវៃនេះជិត១០កន្លែងហើយ ទាំងនៅក្នុងរាជធានីភ្នំពេញ និងខេត្តកណ្ដាល។”

348479911 628670522177665 1699346524434700613 N

សម្រាប់ការសម្រោចស្រពដំណាំដោយប្រើប្រាស់ឧបករណ៍ CAM-Smart Irrigation គឺប្រជាកសិករអាចបញ្ជាទឹក និងកំណត់ពេលវេលាជាក់លាក់ណាមួយ ដើម្បីស្រោចដំណាំបាន តាមរយ:កម្មវិធីដែលមាននៅលើទូរស័ព្ទដៃ។ សម្រាប់ប្រពន្ធនេះដែរ ក្រុមនិស្សិតមកពី CAM-Science ក៏បានយកទៅប្រកួតប្រជែងក្នុងកម្មវិធីជាច្រើន ដោយទទួលបាននូវមេដាយមាស និងពាន់រង្វាន់ចំណាត់ថ្នាក់លេខ១ជាហូរហែផងដែរ។

Photo 2023 06 08 13 45 38

351171669 2650648255111987 370048366174022239 N

346458369 203942891967135 3957331385217152140 N

គូសបញ្ជាក់ថាប្រសិនបើបងប្អូនមានចំណាប់អារម្មណ៍ សូមទំនាក់ទំនងមកកាន់ក្រុមការងាររបស់CAM-Science ផ្ទាល់តាមរយ:លេខ 0962129601 /068892207 ឬឆាតចូលផេកផ្ទាល់។ ហើយបើចង់ដឹងកាន់តែលម្អិតពាក់ព័ន្ធនឹងប្រព័ន្ធឆ្លាតវៃនេះ សូមរង់ចាំតាមដានវីដេអូពេញ នៅលើផេកផ្លូវការនៅលើផេកចាបខៀវឆាប់ៗនេះ...៕

Photo 2023 06 02 16 16 33

អត្ថបទដោយ៖​ ផែន ផាន់ណា

 

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia