ដំណឹងល្អ! អ្នកជាប់បាក់ឌុប ចង់រៀនចិន ពេលនេះសាលា CAM ASEAN ប្រកាសផ្ដល់អាហារូបករណ៍ ដល់១០០% ក៏មាន
ផែន ផាន់ណា
NOVEMBER 14 2023
ស្ទីម - STEAM
5.1 K views
2 mins read

បើទោះបីជាលទ្ធផលបាក់ឌុបមិនទាន់ចេញនៅឡើយក្ដី ប៉ុន្តែគេឃើញមានឱកាសអាហារូបករណ៍ជាច្រើនកន្លែង កំពុងតែសម្រុកទៅរកប្អូនៗគ្រប់គ្នា មិនថាលទ្ធផលចេញមក ជាប់ឬធ្លាក់ក៏ដោយ។ យ៉ាងណាមិញថ្មីៗនេះ សាលា CAM-ASEAN បានប្រកាសផ្ដល់អាហារូបករណ៍ជាច្រើនកន្លែង សម្រាប់សិស្សដែលបានបញ្ចប់ថ្នាក់ទី១២ ចាប់ពី១០% រហូតដល់ ៥០%។ 

បើតាមការបញ្ជាក់នៅលើផេកផ្លូវការរបស់សាលា CAM-ASEAN បានឱ្យដឹងថា "ជាការលើកទឹកចិត្ត និងជំរុញការអភិវឌ្ឍសមត្ថភាពភាសាបរទេសរបស់ប្អូនៗទាំងអស់ដើមី្បជាទុនជំរុញការសិក្សាថ្នាក់មហាវិទ្យាល័យកាន់តែប្រសើរ ក៏ដូចជាសម្រាប់ទីផ្សារការងារនាពេលអនាគត គណៈគ្រប់គ្រង របស់សាលា CAM-ASEAN នឹងផ្តល់អាហារូបករណ៍ធំជំនាន់ទី៤ ដែលមានសុពលភាពរហូតដល់ ១ឆ្នាំ សម្រាប់ប្អូនៗទាំងអស់ដែលទើបប្រឡងជាប់ថ្នាក់ទី១២ ក្នុងឆ្នាំ២០២៣ នេះ តាមនិទ្ទេសផ្សេងៗគ្នា។

400381430 800187578575024 7590538972909302522 N

អ្វីដែលកាន់តែពិសេសនោះ ឆ្នាំនេះ ប្អូនៗទាំងអស់អាចជ្រើសរើសកម្មវិធីសិក្សាភាសាអង់គ្លេស ឬចិន នៅសាលា CAM-ASEAN សាខាអូឡាំពិក(ស្នាក់ការកណ្តាល) សាខាផ្លូវ ២៧១ ឬសាខាក្បាលថ្នល់។

***សម្គាល់៖

- សម្រាប់ប្អូនៗដែលមិនបានជាប់ (និទ្ទេស F) សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៣ នេះ ក៏ទទួលបានអាហារូបករណ៍ ១០% រហូតដល់ ១ឆ្នាំ ផងដែរ។

- ប្អូនៗសិស្សានុសិស្សដែលជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២២ ក៏នឹងទទួលបានអាហារូបករណ៍ ២០% រហូតដល់ ១ឆ្នាំ (សម្រាប់សិស្សដែលមិនធ្លាប់ទទួលបានអាហារូបករណ៍ពី CAM-ASEAN) ផងដែរ។

***សូមចុចលើតំណខាងក្រោមដើមី្បស្នើសុំអាហារូបករណ៍ ឬមកកាន់សាលាផ្ទាល់៖

- សាខា អូឡាំពិក ៖ https://forms.gle/o5YAt93QLTHGpL9H7

- សាខា ២៧១ ៖ https://forms.gle/7EsH6j8DdkLDsXoE8

- សាខា ក្បាលថ្នល់ ៖ https://forms.gle/Fa87yYUMZQ7cubbeA

***លក្ខខណ្ឌ៖

- កាតសិស្ស និងលទ្ធផលប្រឡង ចេញដោយក្រសួងអប់រំ។

ការផ្តល់ជូនអាហារូបករណ៍គិតចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅរហូតដល់ពេញ ឬដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ។"

 

 

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia