កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ កន្លងទៅថ្មីៗនេះ បណ្ឌិតសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា បានចេញសេចក្ដីជូនដំណឹងស្ដីពីការជ្រើសរើសនិស្សិតចូលសិក្សាថ្នាក់បរិញ្ញបត្របច្ចេកវិទ្យាឌីជីថល ២០០កន្លែង សម្រាប់ឆ្នាំសិក្សា ២០២២-២០២៣ ខណៈនិស្សិតទាំងអស់ដែលនឹងសិក្សានៅបណ្ឌិតសភានិងទទួលបានកុំព្យូទ័រចំនួន១គ្រឿងផងដែរ។
សម្រាប់មុខវិជ្ជាដែលសិស្សនិស្សិតអាចជ្រើសរើសបាននោះគឺ សិក្សាលើជំនាញ និងឯកទេស
- ឯកទេស សន្តិសុខសាយប័រ ( Specialized in Cyber Security )
- ឯកទេស ទូរគមនាគមន៍ និងបណ្ដាញ ( Specialized in Telecoms & Networking )
(២) បរិញ្ញាបត្រជំនាញវិទ្យាសាស្ត្រកុំព្យូទ័រ (Bachelor of Computer Science)
- ឯកទេស វិស្វកម្មសុសវែរ ( Specialized in Software Engineering )
- ឯកទេស វិទ្យាសាស្ត្រទិន្នន័យ ( Specialized in Data Science )
- ឯកទេស សន្តិសុខសាយប័រ ( Specialized in Cyber Security )
(៣) បរិញ្ញាបត្រជំនាញធុរកិច្ចឌីជីថល (Bachelor of Digital Business )
- ឯកទេស ពាណិជ្ជកម្មអេឡិចត្រូនិក ( Specialized in e-Commerce )
- ឯកទេស គ្រប់គ្រងនវានុវត្តន៍ឌីជីថល ( Specialized in Digital Innovation Management )
- ឯកទេស រចនា និងសិល្បៈច្នៃប្រឌិតឌីជីថល (Specialized in Digital Design and Creative Art )
សម្រាប់លក្ខខណ្ឌនៃការជ្រើសរើសវិញរួមមាន
- ជាសិស្សជាប់សញ្ញាបត្រមធ្យមសិស្សទុតិយភូមិ (គ្រប់និទ្ទេស ទាំងថ្នាក់វិទ្យាសាស្ត្រ និងសង្គម ចាប់ពីឆ្នាំ២០១៨ ដល់២០២២)
- និស្សិតត្រូវឆ្លងកាត់ការធ្វើតេស្តវាស់ស្ទង់សមត្ថភាពចំណេះដឹងមូលដ្ឋានលើវិញ្ញាសា គណិតវិទ្យា និងភាសាអង់គ្លេស តាមកុំព្យូទ័រ។
សម្រាប់តម្លៃសិក្សា និងការគាំទ្រហិរញ្ញវត្ថុ
- តម្លៃសិក្សាក្នុងមួយឆ្នាំ២៥០០$
- និស្សិតអាចទទួលបានកញ្ចប់ឧបត្ថមសិក្សាពិសេស៥០% ដោយស្វ័យប្រវត្តិ តម្លៃសិក្សាត្រឹមតែ ១២២៥$/១ឆ្នាំ។
- បេក្ខជន-បេក្ខនារីអាចប្រើប្រាស់កម្ចីសិក្សាជាមួយធនាគារហ្វីលីពដែលមានអត្រាការប្រាក់ ០% សម្រាប់និស្សិតដែលចង់មានឯករាជភាពផ្នែកហិរញ្ញវត្ថុពីគ្រួសារ ហើយអាចទូទាត់សងត្រឡប់មកវិញក្នុងរយៈពេល៨ឆ្នាំ និងបន្ទាប់ពីទទួលបានប្រាក់បៀវត្សចាប់ពី៥០០$ ឡើងទៅ។
- និស្សិតទាំងអស់ដែលសិក្សានៅរាជបណ្ឌិតសភា CADT នឹងទទួលបានកុំព្យូទ័រយួរដៃមួយគ្រឿង។
ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ ចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣
ទំនាក់ទំនងព័ត៌មានតាមរយៈ
- លេខទូរស័ព្ទ ៖ ០១៥ ៣៣៥ ៨៧៧ ឬ ០៧៧ ៣៣៥ ៨៧៧
- អ៊ីម៉ែល ៖ apply@cadt.edu.kh
- គេហទំព័រ ៖ www.cadt.edu.kh
- ហ្វេសប៊ុក ៖ fb.com/CADT.Academy
- តេឡេក្រាម ៖ t.me/CADT_Official
- អាសយដ្ឋាន ៖ ស្ពានលេខ២ ផ្លូវជាតិលេខ ៦អា សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
ព័ត៌មានលម្អិត៖