ដំណឹងល្អ! សាលា CADT ប្រកាសជ្រើសរើសនិស្សិតចូលរៀន ចំនួន១៥០កន្លែងលើជំនាញឌីជីថល ខណ:សិស្សដែលចូលរៀន នឹងទទួលបានកុំព្យូទ័រម្នាក់មួយគ្រឿង
ផែន ផាន់ណា
OCTOBER 5 2023
នវានុវត្តន៍
3.8 K views
2 mins read

កាលពីថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៣នេះ វិទ្យាស្ថានបច្ចេកវិទ្យាឌីជីថលនៃបណ្ឌិត្យសភា បានប្រកាសជ្រើសរើសសិស្សឱ្យចូលរៀនជំនាញឌីជីថល ចំនួន១៥០កន្លែង។

បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ គឺជាគ្រឹះស្ថាន អប់រំស្រាវជ្រាវសាធារណៈឈានមុខគេនៅកម្ពុជា លើផ្នែកបច្ចេកវិទ្យាឌីជីថល មានបេសកកម្មក្នុងការផ្តល់ ការអប់រំ បណ្ដុះបណ្តាលធនធានមនុស្ស ការស្រាវជ្រាវ និងនវានុវត្តន៍ ដើម្បីចូលរួមចំណែកការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថល ស្របទៅតាមគោលនយោបាយរដ្ឋាភិបាលឌីជីថល ២០២២-២០៣៥។ វិទ្យាស្ថានបច្ចេកវិទ្យា ឌីជីថលនៃបណ្ឌិត្យសភា CADT កំពុងផ្តល់ការបណ្ដុះបណ្ដាលថ្នាក់បរិញ្ញាបត្រ (១)ទូរគមនាគមន៍ និងបណ្តាញ (២)វិទ្យាសាស្រ្តកុំព្យូទ័រ និង (៣)ធុរកិច្ចឌីជីថល។

ជំនាញ និងឯកទេស

ជំនាញ និងឯកទេស ដែលនិស្សិតអាចជ្រើសរើសបានមានដូចជា៖

១. បរិញ្ញាបត្រទូរគមនាគមន៍ និងបណ្តាញ ( Bachelor of Telecommunications & Networking)

  • ឯកទេស សន្តិសុខសាយប៊័រ (Specialized in Cyber Security)
  • ឯកទេស វិស្វកម្មទូរគមនាគមន៍ និងបណ្តាញ ( Specialized in Telecommunications & Network Engineering)

២. បរិញ្ញាបត្រវិទ្យាសាស្ត្រកុំព្យូទ័រ (Bachelor of Computer Science)

  • ឯកទេស វិស្វកម្មសុសវែរ ( Specialized in Software Engineering)
  • ឯកទេស វិទ្យាសាស្ត្រទិន្នន័យ ( Specialized in Data Science)
  • ឯកទេស សន្តិសុខសាយប័រ (Specialized in Cyber Security)

៣. បរិញ្ញាបត្រធុរកិច្ចឌីជីថល ( Bachelor of Digital Business)

  • ឯកទេស ពាណិជ្ជកម្មអេឡិចត្រូនិក ( Specialized in e-Commerce)
  • ឯកទេស គ្រប់គ្រងនវានុវត្តន៍ឌីជីថល (Specialized in Digital Innovation Management)
  • ឯកទេស រចនា និងសិល្បៈច្នៃប្រឌិតឌីជីថល ( Specialized in Digital Design and Creative Art)
ចុះឈ្មោះតាមរយៈតំណភ្ជាប់ www.cadt.edu.kh/apply រហូតដល់ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៤
ទំនាក់ទំនងព័ត៌មានតាមរយៈ
លេខទូរសព្ទ ៖ 015 335 877 ឬ 077 335 877
អ៊ីម៉ែល ៖ apply@cadt.edu.kh
គេហទំព័រ ៖ www.cadt.edu.kh
ហ្វេសប៊ុក ៖ fb.com/CADT.Academy
តេឡេក្រាម ៖ t.me/CADT_Official
អាសយដ្ឋាន ៖ ស្ពានលេខ២ ផ្លូវជាតិលេខ ៦អា សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ
រាជធានីភ្នំពេញ។

ព័ត៌មានលម្អិត៖

385263319 636963981958848 7383059623798111906 N

 

386337289 636963978625515 2958080902328209922 N

 

 

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia