ដំណឹងល្អ! សាលា CADT ជ្រើសរើសនិស្សិតអាហារូបករណ៍ជាច្រើនកន្លែង ខណ:អ្នកប្រឡងជាប់ ទទួលបានកុំព្យូទ័រ និងអាហារូបរកណ៍តម្លៃ១ម៉ឺនដុល្លារ
ផែន ផាន់ណា
NOVEMBER 11 2023
ស្ទីម - STEAM
5.1 K views
1 min read

នេះគឺជាដំណឹងល្អ សម្រាប់សិស្សដែលទើបបញ្ចប់ថ្នាក់បាក់ឌុប ហើយចង់ចូលរៀននៅសាលា CADT ពេលនេះសាលា CADT បានចេញសេចក្តីជូនដំណឹង ការជ្រើសរើសនិស្សិតអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ "Techo Digital Talent Scholarship” ថ្នាក់បរិញ្ញាបត្រចំនួន ១៥០កន្លែង សម្រាប់ឆ្នាំសិក្សា ២០២៣-២០២៤។

បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា(CADT) បានជូនដំណឹងដល់សិស្សានុសិស្សឱ្យបានជ្រាបថា ដោយបានឃើញអំពីភាពជោគជ័យយ៉ាងខ្លាំងពីសំណាក់សិស្សានុសិស្ស និងយុវជនឆ្នើមជាច្រើនក្នុងការចូលរួម ប្រឡងប្រជែងយក អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ដើម្បីសិក្សាជំនាញបច្ចេកវិទ្យាឌីជីថលដែលជាជំនាញមួយ ដែលមានតម្រូវការខ្ពស់ក្នុងទីផ្សារការងារបច្ចុប្បន្ន ហើយចាំបាច់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថលនៅកម្ពុជា។

ក្នុងឆ្នាំសិក្សាថ្មី ២០២៣-២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានបន្តផ្តល់អាហារូបករណ៍ ដល់សិស្សឆ្នើមទូទាំងប្រទេសតាមរយៈក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ចំនួន១៥០កន្លែង សម្រាប់សិក្សាថ្នាក់បរិញ្ញាបត ជំនាញបច្ចេកវិទ្យាឌីជីថលនៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) ។ សូមអានលម្អិត៖

400496728 657190643269515 50103453656541621 N

 

400533526 657190619936184 41533723117331827 N

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia