​​​អស់​ទាស់​​​​​! ​​​​​BYD​ បង្ហាញ​ឡាន​ស្ព័រ​​​អគ្គិសនី​​​​ ​​​ទោះជិះរបូតកង់​១​​ ​ក៏​​​​​​អាច​បើក​​បានធម្មតា​ ​​
Pheakdey Prem
APRIL 12 2023
យានយន្ត
248 views
2 mins read

ថ្មី​ៗនេះ​ ក្រុម​ហ៊ុន​ BYD បាន​​បង្ហាញ​​ឡាន​ស្ព័រ​​​ស៊េរីថ្មី​​​មួយ​គ្រឿង​​​ទៀត​ហើយ​ អស្ចារ្យ​មែន​ទែន​​ ជាមួយ​នឹង​បច្ចេក​វិទ្យា​ថ្មី​​មិន​ធ្លាប់​បាន​ឃើញ​​ ​​​រួម​ទាំងនឹង​បូម​​​​​​​​​​​​​​​​​​​​​​​ដ៏​ឆ្លាត​វ៉ៃ​​ ​ដោយ​អាច​​​​​​ឲ្យ​ឡាន​​​​​​​មាន​សមត្ថភាព​​ខ្លាំង​ ទោះ​បីជា​ជិះ​​​រហូត​​ដល់​​​របូត​​​កង់​១ ក៏ដោយ​ ​​ឡាន​នៅ​តែ​​បើក​​​ទៅ​មុខ​ធម្មតា​​​​​​ដូច​​នៅក្នុង​វិដេអូ​ខាងក្រោម​នេះអ៊ីចឹង។​

 BYD’s YangWang U9 Electric Supercar Heads To Shanghai Auto Show With Revised Aero

យោងតាម​​ប្រភព​ពី​ Carscoops បាន​ឲ្យ​ដឹងថា​ ​​​​​​​​​BYD ទើប​​​​​​​​​​​​បង្ហាញ​នូវ​ឡាន​ស្ព័រ​​​​​​​អគ្គិសនី​​ថ្មី​ គឺ​ BYD Yangwang U9 ​​​​​​ក្នុងកម្មវិធី​​ Shanghai Auto Show ​នៅ​ប្រទេស​ចិន។​​ ឡាន​​អគ្គិសនី​​​មួយ​នេះ​​ BYD បាន​យក​ចិត្ត​ទុក​ដាក់​ខ្លាំងមែន​ទែន​​ ​លើ​ការ​បំពាក់​បច្ចេក​វិទ្យា​ទំនើប​​​ៗ​​ ​ដូចជា​ប្រព័ន្ធ​ DiSus ​System ជាដើម​​​ ដែល​​ជួយដល់​​ប្រព័ន្ធ​ជើង​ក្រោម​​​កាន់​តែ​មាន​ភាព​រ​ស់រវើក​​​ អា​​ច​​បត់​បែន​​​​ ​ឡើង​​ចុះ​​បាន​​​មួយ​ចប់​​ ជាពិសេស​​​​​​ បើ​​តាម​ការ​បង្ហាញ​​​​ពី​ BYD ផ្ទាល់​ ​ឡាន​នេះទោះ​​​បី​មាន​ កង់​តែ​ ៣ ​ក៏អាច​បើកបរ​​ធម្មតា​ដូចឡាន​​មាន​កង់​ ៤​អ៊ីចឹង​ អស្ចារ្យ​​ខ្លាំងមែន​ទែន​។

 BYD’s YangWang U9 Electric Supercar Heads To Shanghai Auto Show With Revised Aero

​​​​​​​​មួយ​វិញទៀត​​​ សូម្បី​តែ​​ម៉ូទ័រ​​អគ្គិសនី​​​​ដែល​បាន​បំពាក់​លើ​ U9 គឺ​មាន​​​​រហូត​ដល់​ ៤ គ្រឿង​​​​​ឯណោះ​​ ​​​ហើយ​​សមត្ថភាព​ផលិត​កម្លាំង គឺខ្លាំងជាង​ Tesla Roaster ​ទៅ​ទៀត​​​​​ រហូត​ដល់​ ១១០០សេះ​ ​ហើយ​​ចំពោះ​​​ល្បឿន​ស្ទុះ​​វិញ​ ​​​​រយ:ពេល​តែ​​ ២វិនាទី​នោះ​ទេ​ U9 អាច​ស្ទុះ​ពី​0 ទៅ​ 100Km/h ស៊ី​ផុយ​ ​។ ​ចំណែក​ឯ​​​​​​សមត្ថភាព​​​​នៃ​ការ​រត់​ចម្ងាយ​​​​វិញ​​ ​​​​​​សាក​ថ្ម​មួយ​ពេញ​​អាច​រត់​បាន​ ៧០០គម​ ​ឯណោះ​​៕

 BYD’s YangWang U9 Electric Supercar Heads To Shanghai Auto Show With Revised Aero

អត្ថបទ​ដោយ​៖ ព្រឹម​ ភក្តី

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia