រឿងល្អមើល ទិញសំបុត្រកុនមិនទាន់គេ! តោះមកមើលពីរបៀបទិញសំបុត្រកុនតាម ABA ចុចពីរបីឃ្លីកបាន
ផែន ផាន់ណា
JANUARY 23 2023
គន្លឹះល្អៗ
581 views
1 min read

អ្នកនិយមមើលកុន ច្បាស់ជាធ្លាប់ជួបប្រទះបញ្ហា ទិញសំបុត្រកុនមិនដែលទាន់គេ ឬអស់កៅអី។ ជាពិសេសពេលមានរឿងណាមួយដែលល្អមើល៍ ឬក្នុងថ្ងៃចុងសប្ដាហ៍ចុងសប្ដាហ៍ដើម។ ដើម្បីកុំឱ្យខកខាន ទិញសំបុត្រចូលមើលកុនមិនទាន់គេ ឥឡូវនេះនៅលើ App ABA ក៏មានមុខងារទិញសំបុត្រចូលមើលកុន ដោយមិនចាំបាច់ជិះទៅទិញមុន ដល់សាខាណាមួយទេ។

លោកអ្នកអាចចូលទៅទិញសំបុត្រកុនរបស់រោងភាពយន្ត Legend បានគ្រប់រោងភាពយន្ត ក្នុងប្រទេសកម្ពុជា តាមរយៈ App ABA។ បើតាមការបញ្ជាក់របស់ ABA បានឱ្យដឹងថា ឥឡូវ អ្នកអាចទស្សនារឿងដែលអ្នកចូលចិត្តក្នុងតម្លៃធូរជាងមុន! ចុះថ្លៃជូន 15% លើសំបុត្រកុន និង  20%(ផ្ដល់ជូនពីថ្ងៃទី 1-31 មករា) លើពោតផ្ទុះ និងភេសជ្ជៈ នៅរោងភាពយន្ដ Legend Cinema ពេលអ្នកទិញសំបុត្រកុនពីមុខងារ សេវាកម្ម ក្នុង ABA Mobile។ របៀបទិញតាម ABA៖

1

2

3

4

គូសបញ្ជាក់ថា ក្រៅពី App ABA លោកអ្នកក៏អាចចូលទៅសំបុត្រកុនរបស់រោងភាពយន្ត Legend តាមរយៈ App Legend បានផងដែរ។ សម្រាប់ App នេះ លោកអ្នកអាចចូលទៅទាញយកបាន តាមរយៈ App Store និង Play Store។

អត្ថបទដោយ៖ ផែន ផាន់ណា

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia