https://tech-cambodia.com/cms/assets/c00f4475-8e33-4d38-b99a-52316739d90dhttps://tech-cambodia.com/cms/assets/89924560-b69c-408f-ac8e-09a8922ffccd
ដំណឹងល្អ! ឯកឧត្ដមបណ្ឌិតហ៊ុន ម៉ាណែត ឱ្យអភិបាលរាជធានីភ្នំពេញ ត្រៀមរថយន្តក្រុងដឹកបងប្អូនកម្មករ កម្មការិនីទៅស្រុកថ្ងៃភ្ជុំ ឱ្យសប្បាយក្នុងឆ្នាំនេះ
ផាន់ណា - Phanna
SEPTEMBER 1 2023
យានយន្ត
85 views
1 min read

ឱ្យឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញសូមត្រៀមរថយន្តក្រុងទៀតសម្រាប់ដឹកបងប្អូនកម្មករ កម្មការិនីទៅស្រុកទៅលេងភ្ជុំបិណ្ឌឱ្យសប្បាយក្នុងឆ្នាំនេះ។ ឯកឧត្ដមកិត្ដិទេសាភិបាលបណ្ឌិតបានបន្ថែមថា៖ «ឡានក្រុងឥឡូវសុទ្ធតែទំនើបមានម៉ាស៊ីត្រជាក់ដូចជាថ្ងៃមុនទៅថ្ងៃបោះឆ្នោតដឹកបងប្អូនកម្មករទាំងទៅទាំងមករាប់រយគ្រឿងឯណោះ ហើយការចំណាយសម្រាប់បងប្អូនប្រជាពលរដ្ឋអត់មានច្រើនទេ»។

ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងដូច្នេះក្នុងឱកាសអញ្ជើញចុះជួបសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិត តាមរោងចក្រ សហគ្រាស ប្រមាណ ១៨ ០០០នាក់ នៅភូមិកោះគរ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល។

Technology Cambodia
ដើម្បីកម្ពុជាកាន់តែទំនើបជាងមុន
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
  • Address: Building 422 St. 271, Phum 1,
    Stung Mean Chey Khan MeanChey, Phnom Penh
  • Email: [email protected]
  • +855 (0) 69 720 727 | +855 (0) 89 525 180
© 2022 Baksey Media. All Rights Reserved.
Developed by: Neak Panhboth