មានដំណឹងល្អ ជូនដល់កសិករ! ក្រុមហ៊ុនមួយរបស់ស្វីស សន្យានាំបច្ចេកវិទ្យាទំនើបៗមកខ្មែរ ដើម្បីជួយវិស័យកសិកម្ម
ផែន ផាន់ណា
JANUARY 18 2024
នវានុវត្តន៍
195 views
1 min read

ក្រុមហ៊ុន Bühler Group របស់សហព័ន្ធស្វីស សន្យានាំយកនូវបច្ចេកវិទ្យាទំនើបឈានមុខគេដើម្បីចូលរួមអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា នេះបើយោងតាមការថ្លែងក្នុង ជំនួបរវាងលោកស្រី Mary Akinyi Olwal នាយិកាក្រុមហ៊ុន Bühler Group និងសម្ដេចហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ កន្លងទៅ។

419601639 354718670693974 2739008255058296317 N

នៅក្នុងជំនួបនេះដដែលក្រុមហ៊ុន Bühler Group ដែលមានលោកស្រី Mary Akinyi Olwal នាយិកាក្រុមហ៊ុន ក៏បានបង្ហាញអំពីចំណាប់អារម្មណ៍នៅក្នុងការពង្រីកនូវការវិនិយោគរបស់ក្រុមហ៊ុន ដោយនាំយកនូវបច្ចេកវិទ្យាទំនើបឈានមុខគេដើម្បីអភិវឌ្ឍន៍វិស័យកសិកម្មនៅកម្ពុជា ចាប់តាំងពីដំណើរការនៃការដាំដុះ ការប្រមូលផល រហូតដល់ការផលិតកែច្នៃដើម្បីនាំចេញទៅក្រៅប្រទេស។  

ជាមួយគ្នានេះដែរ សម្ដេចធិបតីបានសម្ដែងនូវការស្វាគមន៍ចំពោះបំណងរបស់ក្រុមហ៊ុននៅក្នុងការពង្រីកនិងការនាំយកបច្ចេកវិទ្យាថ្មីៗដើម្បីជួយដល់ផ្នែកផលិតកម្ម កសិកម្មនៅកម្ពុជា ការកសាងធនធានមនុស្ស និងការស្ដុកទុកផលិតផលកសិកម្មក្នុងបរិមាណច្រើន និងរយៈពេលយូរ៕

419560808 354718694027305 5268130463629099288 N

 

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia