យោងតាមគណនី Twitter របស់រដ្ឋាភិបាលអ៊ុយក្រែន បានបង្ហោះកាលពីយប់ថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០២២ នេះបានឱ្យដឹងថា យន្តហោះធំបំផុតក្នុងពិភពលោក ឈ្មោះថា Mriya ត្រូវបានបំផ្លាញដោយកងទ័ពរុស្ស៊ីនៅអាកាសយានដ្ឋានមួយក្បែរទីក្រុងគៀវ។
គណនីដដែលបានបង្ហាញពីការសោកស្ដាយទៀតថា៖ “យើងនឹងផ្គុំយន្តហោះនេះឡើងវិញ ហើយនិងបំពេញក្ដីសុបិន្តរបស់យើងនៃប្រទេសអ៊ុយក្រែនមួយដែលខ្លាំង ពោរពេញដោយសេរីភាព និង ប្រធាធិបតេយ្យ។
សារពីគណនី Twitter ផ្លូវការរបស់អ៊ុយក្រែន៖
The biggest plane in the world "Mriya" (The Dream) was destroyed by Russian occupants on an airfield near Kyiv. We will rebuild the plane. We will fulfill our dream of a strong, free, and democratic Ukraine. pic.twitter.com/Gy6DN8E1VR
— Ukraine / Україна (@Ukraine) February 27, 2022