មុននេះបន្តិច បើយោងតាមទំព័រផេកផ្លូវការរបស់ BeyondTheGames បានដាក់ឲ្យប្រើប្រាស់ស៊ុមប្រូហ្វាល់ហ្វេសប៊ុករបស់ខ្លួនជាផ្លូវការ សម្រាប់អ្នកលេងបណ្ដាញសង្គម ពិសេសហ្វេសប៊ុក យកទៅភ្ជាប់ហ្នឹងប្រូហ្វាល់របស់ខ្លួន។
ប្រភពខាងលើបានបញ្ជាក់ថា “ចូលរួមជាមួយយុទ្ធនាការ #BeyondTheGames ដើម្បីបង្ហាញ «ភាសាបេះដូង» របស់អ្នក សម្រាប់កម្ពុជា និងអត្តពលិកកម្ពុជាក្នុងឱកាសដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២។”
ដើម្បីប្តូរ Profile Frame សូមចូលទៅកាន់៖ https://twb.nz/beyondthegames23