នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ នេះ បើយោងតាមទំព័រផេករបស់សហភាពសហព័ន្ធយុវជនកម្ពុជា បានឲ្យដឹងថា នៅថ្ងៃទី២៨ ខែមេសា ឆាប់ខាងមុននេះ នៅវិមានឈ្នះៗនឹងមានការប្រគុំតន្ត្រីដ៏ធំមួយ ដែលមានការចូលរួមពីសិល្បករមកពីប្រទេសចំនួន១១ និងអនុញ្ញាតឲ្យចូលរួមទស្សនា បានដោយសេរី។
ប្រភពខាងលើបានបញ្ជាក់ថា “ភាសាបេះដូងសម្រាប់កម្ពុជា សូមគោរពអញ្ជើញពុកម៉ែបងប្អូនទាំងអស់គ្នាចូលរួមដោយសេរី 28/4/2023។ យើងនឹងមានការអញ្ជើញសិល្បករពី១១ប្រទេស មកសម្ដែង, គំនូររួមគ្នាជាមួយសិល្បករអាស៊ាន, ការប្រគំតន្ដ្រី និងពិព័រណ៍ ការតុបតែង និងល្បែងកម្សាន្តជាច្រើនទៀត។”
គូសបញ្ជាក់ថា៖ កម្មវិធីនឹងចាប់ផ្ដើមនៅពេលល្ងាច នៅមុខនឹងវិមានឈ្នះៗ ជាប់នឹងពហុកីឡដ្ឋានជាតិមរតកតេជោ ដូច្នេះសូមកុំភ្លេចទៅចូលរួមទស្សនាឲ្យបានច្រើនកុះករណា៕
អត្ថបទដោយ៖ ផែន ផាន់ណា