ជឿឬអត់? ឡានស្ព័រ BMW i8 រត់លើផ្លូវចម្ងាយ ១០០ គ.ម ស៊ីសាំងតិចជាងឡាន Prius ទៅទៀត
Pheakdey Prem
MAY 16 2022
យានយន្ត
1.1 K views
3 mins read

ជាទូទៅ​បើ​និយាយ​អំពី​ឡាន​ប្រភេទ Supercar ឬ​ប្រភេទ​​​ស្ព័រ​​វិញ​​​ គឺចាប់អារម្មណ៍​ខ្លាំងជាងគេ​នោះរូបរាង​ តម្លៃ និង​ល្បឿនល្បឿ​នដែល​ភ្ជាប់​មកជាមួយនឹង​សំឡេង​​ស៊ីមាំង​យ៉ាងស្រួ​យ​​ របស់​កម្លាំងម៉ាស៊ីន​រថយន្ត​ ប៉ុន្តែ​ប្លែក​អី​​ BMW i8 មួយ​នេះ​​​ ម៉ាស៊ីនតូចតែកម្លាំងខ្លាំងគ្រាន់បើ​​ ហើយកម្រិត​ស៊ីសាំងទៀត​សោត​ គឺ​ចំណាយ​តិច​​​ជាង Toyota Prius ទៅ​ទៀត​ ចំពោះ​ចម្ងាយ​ 100km ដំបូង​ដូចគ្នា ​។​

Bmwi8 2

​​​​​​​BMW  i8 ត្រូវ​បាន​ផលិត​​​​​​និង​​លក់ចេញ​ក្នុងអំឡុង​ឆ្នាំ២០១៤ ទៅ​ ​ឆ្នាំ២០១៥​​​​ ​​​​ហើយ​រថយន្ត​នេះផងដែរ​ គឺប្រើជា​ម៉ាស៊ីនសាំង​អមជាមួយនឹង​​ម៉ូទ័រ​អគ្គិសនី​ ដែ​ល​ភាសា​បច្ចេក​ទេស​​នោះ​គេ​ហៅ​ថា​ Plug-in Hybrid ។​

រី​ឯ​គំរូ​នៃការឌីហ្សាញ​​បែប​ស្ព័រ​មួយ​នេះ​ ខាងក្រុមហ៊ុនបានចម្លង​ស្ទីល​ន៍តាម​ ​​ BMW i3 ​ ដោយ​បាន​​​​យក​គំរូ​ផ្នែកខាងមុខ​​​​​ និងបន្ថែមនូវ  liquid-cooled lithium-ion (​សម្រាប់​ស្អំទប់ស្កាត់កម្តៅ​របស់ម៉ាស៊ីន ) ។​​​​​ មិនតែប៉ុណ្ណោះ​ ចំពោះ​ផ្នែ​កខាងក្រោយ​​​នេះវិញ​ ត្រូវ​​​បាន​គេ​ឌីហ្សាញ​​​ជា Arrow Dynamic សម្រាប់ឲ្យខ្យល់​រត់ចូល​តាម​ចន្លោះៗ ​ ហើយក៏ចេញ​​​​តាម​ប្រ​លោះពីរនៅទាំងសងខាងផ្នែកខាង​ក្រោយ​​ ព្រមទាំងជួយទប់លំនឹងនៅពេលបើកបរលឿន  ហើយការ​រចនា​បែបនេះ​ គឺមានបំណងចង់ឲ្យ​ម្ចាស់នៃ i8 ​អាចជាន់ល្បឿនបាន​តាម​ចិត្ត​​ ​​​​ ដោយគ្មានភាពស្ទាក់ស្ទើរឡើយ។​

Bm Wi84

សម្រាប់ រថយន្ត​នេះគឺ​ដំណើ​រការ​ដោយ​ប៊ុង​ ២  ប្រើ​ប្រអប់លេខ​ ៦​វគ្គអូតូ ថែមទាំង​មា​ននូវរបៀប​បើកបរ​ជា ៣​ ជម្រើស E- Drive និង Sport ​ប៉ុន្តែ​គេបាន​បន្ថែម​មកជាមួយនឹង​​ ​Eco pro ជារបៀប​បើ​កបរដែល​ជួយ​សន្សំសំចៃ​ខ្ពស់ដោយ​ 100 km ស៊ីសាំង​មិន​ដល់ ​៥  លីត្រ​នោះ​ទេ ​​ ។Bm Wi8 3

ក្រឡេក​មក​និយាយ​ពី​កម្លាំង​ម៉ាស៊ីន​របស់​រថយន្ត​​​​ដែ​លជាប្រភេទ​ plug-in Hybrid ​​មួយនេះវិញ គឺគេបាន​បំពាក់​មកជាមួយ​​​​​​​​ស៊ីឡាំង​​ ៣ (i-3) ចំ​ណុះ​ 1.5L កម្លាំងរួម​គ្នា​រវាង​​ម៉ាស៊ីន​សាំង​និង​ម៉ូទ័រ​អគ្គិសនី​​សរុប​ 357 hp ​​ដោយកម្លាំង​របស់​ម៉ូទ័រ​អគ្គិសនី​​មា​ន 131 hp ​​​ហើយ​​​​កម្លាំង​សេះ​ទាំងអស់នេះអាចឲ្យ​​ i8 ​​មួ​ល​កប់​​បាន​ល្បឿន​ខ្ពស់​បំផុត 250 km/h  ដោយកម្រិតស្ទុះ​ពីសូន្យ​ទៅ​ 100km/h ប្រើពេល​តែ​ 4.4s តែ​ប៉ុណ្ណោះ​ ។

Drive system for the BMW i8 wins International Engine of the Year Award for  the fourth time.

Bm Wi87

លើសពី​នេះ​ ​ចំណុចដែល​គួរ​ឲ្យចាប់អារម្មណ៍នៅ​ពេល​ដែលយើង​បើកបរ​លើ​ E-Drive ​​​​​ដែ​លពឹងលើ​ម៉ូទ័រអគ្គិសនីសុទ្ធ​​ គឺ​យើង​អាចជាន់​ល្បឿន​​កប់​បាន​រហូត​ដល់​​ 120 km/h ឯ​ណោះ ​​ទោះថាម​ពល​​អាគុយ​អាចទ្រទ្រង់​ចម្ងាយបាន​ត្រឹម​ 35km ក៏ដោយ ។ ​ចំណែកឯ​ ការ​សាកថ្ម​ទៅលើ​អាគុយ​​ ចំពោះ​រន្ធសាក​ដែលមាន​តង់ស្យុង 110v ត្រូវការពេល​ ​3.5 ម៉ោង ប៉ុន្តែ​ប្រសិន​ជាយើង​សាកថ្មក្នុង​ស្ថានីយ​ដែលមា​នថាម​ពលតង់ស្យុង​​ 220v វិញ​នោះ​គឺ​ត្រូវកា​រពេល​តែ​ជាង​​ ១ ម៉ោង​កន្លះតែប៉ុណ្ណោះ  ។​

Bm Wi85

គូសបញ្ជាក់ផងដែរ​ថា​​​ សម្រាប់​តម្លៃ​នៃ​ BMW i8​ ចាប់​ពី​សេរី​ ឆ្នាំ ២០១៤ ទៅ​ ២០១៥​ ​ប្រហែល​ខ្ទង់​ពី ៨ម៉ឺន​ទៅ​ ៩​ម៉ឺន​ដុល្លារ​ឡើង​ទៅ​​  នៅក្នុង​ស្រុក​ខ្មែ​រ តាម​​​ហ្ការ៉ាសនីមួយ​ៗ​ ។​

Bm Wi86

អត្ថបទ៖ ព្រឹម​ ភក្ដី

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia