ធ្វើទីផ្សារមិនចេះស្អុយ! អ្នកជំនាញប្រាប់មូលហេតុដែលអ្នករកស៊ីគួរប្រើ BA បែបតុក្កតា
ផែន ផាន់ណា
NOVEMBER 30 2022
នវានុវត្តន៍
696 views
2 mins read

ការធ្វើទីផ្សារ ដោយប្រើបុគ្គលល្បីៗ នៅតែមានប្រជាប្រិយភាពសម្រាប់អាជីវកម្មធំៗលើពិភពលោក ខណៈក្រុមហ៊ុនខ្លះហ៊ានចាយលុយរាប់លានដុល្លារ ដើម្បីជួលបុគ្គលល្បី ដូចជាតារាចម្រៀង តារាសម្ដែង កីឡាករបាល់ទាត់ និងអ្នកល្បីៗនៅលើបណ្ដាញសង្គម ដើម្បីយកមកធ្វើជា BA (Brand Ambassador) ឬទូតសុច្ឆនៈ។ យ៉ាងណាមិញ ការធ្វើទីផ្សារបែបនេះ បាននាំមកនូវផលចំណេញច្រើន ដល់អាជីវកម្មធំៗ ទាំងប្រាក់ចំណូល និងកេរ្តិ៍ឈ្មោះជាដើម។

Essential Advanced Skills Every Animator Should Have

បើតាមការបញ្ជាក់របស់អ្នកជំនាញផ្នែកគំនូរជីវចល និងជាអ្នកទទួលគម្រោងធំៗ លើការធ្វើ BA Digital គឺលោកយក់ ស៊ីវ៉ាល់រី បច្ចុប្បន្នលោក​គឺជាស្ថាបនិករបស់ Sil Animation Studio បានប្រាប់ក្រុមការងារ Technology Cambodia ថា បើទោះបីជាបច្ចុប្បន្នការធ្វើទីផ្សារ ដោយប្រើបុគ្គលល្បីៗ នៅតែមានសន្ទុះខ្លាំង ទាំងនៅកម្ពុជា និងពិភពលោក ប៉ុន្តែការប្រើ BA ជាលក្ខណៈគំនូរជីវចល ដែលយើងចូលចិត្តហៅថាតុក្កតា នឹងចាប់ផ្ដើមមានអ្នកចាប់អារម្មណ៍ច្រើន នាពេលអនាគត។

How Can 3D Animation Benefit Business? Everything You Should Know

លោកបានសង្កត់ធ្ងន់ថា មានហេតុផលមួយចំនួន ម្ចាស់អាជីវកម្ម ដែលមានប្រេនជារបស់ខ្លួន គួរប្រើ BA ជាលក្ខណៈតុក្កតា ដើម្បីធ្វើជាលក្ខណៈសម្គាល់នៃអាជីវកម្មរបស់ខ្លួន។ ការប្រើ BA តុក្កតាគឺយើងត្រូវធ្វើតែម្ដង គឺ អាចយកទៅប្រើបានមួយជីវិត ជាពិសេសពេលដែលអាជីវកម្មអ្នកល្បី គ្រាន់តែគេក្រឡែកឃើញរូបតុក្កតាភ្លាម គេនឹងនឹកគិតដល់ឈ្មោះប្រេនរបស់អ្នកមុនគេ។ ឧទាហរណ៍ជាក់ស្ដែងដូចជាប្រេនល្បីទូទាំងតំបន់អាស៊ី និងអឺរ៉ុប Food Panda ជាដើម។

Foodpanda Paupau GIF - Foodpanda Food Panda - Discover & Share GIFs

Foodpanda Paupau GIF - Foodpanda Food Panda - Discover & Share GIFs

ផលចំណេញមួយទៀតនៃការប្រើរូប BA ជាលក្ខណៈតុក្កតា គឺវាអាចជួយថែរក្សាកេរ្តិ៍ឈ្មោះប្រេនផលិតផលរបស់អ្នកបានយូរអង្វែង ព្រោះគំនូរជីវចល មិនអាចសាងកំហុស ឬប្រព្រឹត្តិខុស រហូតធ្វើឱ្យប្រេនផលិតផលរបស់អ្នកខូចខាតទេ។ លោកបន្តថា សព្វថ្ងៃមានអាជីវកម្មធំៗនៅប្រទេសតំបន់អឺរ៉ុប បានងាកមកប្រើ BA ឬរូបតុក្កតាដំណាងឱ្យប្រេនរបស់ពួកគេ រហូតមានអាជីវកម្មខ្លះលែងប្រើ BA ជាមនុស្សក៏មាន។

គូសបញ្ជាក់ថា ការលើកឡើងបែបនេះ ក៏មិនមែន ហាមប្រាមមិនឱ្យម្ចាស់អាជីវកម្ម លែងជឿទុកចិត្តលើ BA ជាមនុស្សពិតៗនោះទេ ប៉ុន្តែបើអាច ឬមានថវិកាសមល្មម គួរណាស់តែមាន BA តុក្កតារៀងខ្លួន ដើម្បីលើមុខមាត់ប្រេនផលិតផលរបស់ខ្លួនបានយូរអង្វែង ខណៈទីផ្សារ BA ជាលក្ខណៈតុក្កតានៅខ្មែរយើង មិនទាន់មានច្រើនទេ ដូច្នេះនេះគឺជាឱកាសមួយធំណាស់សម្រាប់ឆក់យកបេះដូងភ្ញៀវ៕

Brand Ambassador Programs That Get Results: Why and Must-Do's

អត្ថបទដោយ៖ ផែន ផាន់ណា

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia