ក្រុមហ៊ុនវិនិយោគ Axiata Group Berhad បង្ហាញពីការប្តេជ្ញាចិត្ត ក្នុងការចូលរួមអភិវឌ្ឍប្រទេសក្នុងដំណើរទស្សនកិច្ចកម្ពុជា
ផែន ផាន់ណា
FEBRUARY 21 2023
PR
6 mins read

ភ្នំពេញ ថ្ងៃទី ២១ កុម្ភះ ២០២៣: ប្រធានក្រុមប្រឹក្សាភិបាល Axiata Group លោក Tan Sri Shahril Ridza Ridzuan និងនាយកប្រតិបត្តិស្តីទីរួម លោកបណ្ឌិត Hans Wijayasuriya បានអះអាងសារជាថ្មីអំពីការប្តេជ្ញាចិត្ត របស់ក្រុមហ៊ុនចំពោះប្រទេសកម្ពុជា និងបានបង្ហាញពីការប្តេជ្ញាចិត្តក្នុងការពង្រឹងបន្ថែមក្នុងការកសាងភាពជាដៃគូ យុទ្ធសាស្ត្រជាមួយរាជរដ្ឋាភិបាលកម្ពុជា និងភាគីពាក់ព័ន្ធនានា ក្នុងអំឡុងពេលបំពេញទស្សនកិច្ចនៅ ព្រះរាជាណាចក្រកម្ពុជាកាលពីដើមសប្តាហ៍មុន។

Photo 2023 02 21 11 58 43 (3)

ក្រុមហ៊ុន Axiata Group គឺនៅក្នុងចំណោមបណ្តាញក្រុមហ៊ុនទូរគមនាគមន៍ដ៏ធំជាងគេនៅក្នុងអាស៊ី។ បច្ចុប្បន្ននេះ Axiata Group កំពុងបម្រើអតិថិជនជាង ១៥០ លាននាក់ នៅក្នុង ១១ ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ និងអាស៊ីខាងត្បូង រួមមានប្រទេសម៉ាឡេស៊ី ឥណ្ឌូនេស៊ី ស្រីលង្កា បង់ក្លាដែស និងកម្ពុជា។ ជាមួយនឹងទស្សនៈវិស័យក្នុងការក្លាយខ្លួនជា «ជើងឯកឌីជីថលជំនាន់ក្រោយ» ក្រុមហ៊ុន Axiata Group បានពង្រីកកិច្ចប្រតិបត្តិការ ដោយវិវត្តខ្លួនពីការផ្តោតសំខាន់ដំបូងទៅលើទូរគមនាគមន៍ចល័តនៅក្នុងតំបន់ឲ្យទៅជា សម្ព័ន្ធក្រុមហ៊ុន ដែលពង្រឹងការរីកចម្រើន និងការបង្កើតថ្មី ដោយផ្អែកលើសសរស្តម្ភសំខាន់ចំនួន ៣ គឺ ទូរគមនាគមន៍ឌីជីថល ពាណិជ្ជកម្មឌីជីថល និងហេដ្ឋារចនាសម្ព័ន្ធ ។

Photo 2023 02 21 11 58 45 (2)

ភាពជាដៃគូក្នុងការវិវត្តទៅមុខ

ក្នុងដំណើរបំពេញទស្សនកិច្ចនៅកម្ពុជានេះ តំណាងក្រុមហ៊ុន Axiata Group ក៏បានចូលជួបសម្តែង ការគួរសមជាមួយឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដោយមាន ការចូលរួមពីលោក Ziad Shatara នាយកប្រតិបត្តិថ្មីរបស់ក្រុមហ៊ុន Smart Axiata និងលោក Feiruz Ikhwan ដែលជា ទីប្រឹក្សាប្រចាំក្រុមហ៊ុន និងជាអតីតនាយកប្រតិបត្តិស្តីទី ។ កិច្ចប្រជុំដ៏សំខាន់មួួយនេះ បានកត់សម្គាល់ពីកិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងរាជរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុន Smart Axiata ក្នុងការពន្លឿន ការលូតលាស់នៃបច្ចេកវិទ្យាពត៌មាន និងទំនាក់ទំនង សម្រាប់សង្គម និងសេដ្ឋកិច្ចឌីជីថលនៅកម្ពុជា។

កិច្ចប្រជុំមួយនេះ ក៏បានលើកឡើងអំពីការពង្រឹងបន្ថែម និងពង្រីកទំនាក់ទំនងរវាងក្រុមហ៊ុន Axiata Group និងដៃគូរដ្ឋាភិបាលកម្ពុជា ដើម្បីពង្រីកការវិនិយោគបន្ថែមទៀតសម្រាប់ការអភិវឌ្ឍផ្នែកបច្ចេកវិទ្យា និង ហេដ្ឋារចនាសម្ព័ន្ធ រួមទាំងការត្រៀមលក្ខណៈសម្រាប់អនុវតបច្ចេកវិទ្យាអ៉ីនធឺណេត 5G  ដែលជាបច្ចេកវិទ្យា អ៉ីនធឺណិតល្បឿនលឿនកម្រិតជីហ្គាប៊ីតនៅក្នុងប្រទេសកម្ពុជាផងដែរ។

Photo 2023 02 21 11 58 43

ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Axiata Group លោក Tan Sri Shahril Ridza Ridzuan បានសម្តែងនូវសេចក្តីសោមន្សរីករាយចំពោះភាពជាដៃគូដ៏រឹងមាំរវាងក្រុមហ៊ុន Smart Axiata និងដៃគូរាជរដ្ឋាភិបាលកម្ពុជា ក្នុងការចូលរួមចំណែកក្នុងការអភិវឌ្ឍប្រកបដោយនិរន្តរភាព។

លោក Tan Sri Shahril Ridza បានមានប្រសាសន៍ថា«ក្រុមហ៊ុន Axiata Group តែងតែមានប្រកាន់ខ្ជាប់នូវ បេសកកម្មរបស់យើងក្នុងការជំរុញការអភិវឌ្ឍនៅអាស៊ី (Advancing Asia) ហើយតាមរយៈការសហការជាមួយ ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់យើង យើងនៅតែបន្តផ្តោតសំខាន់ទៅលើការអភិវឌ្ឍរីកចម្រើនប្រកបដោយបរិយាប័ន្ន តាមរយៈការផ្សារភ្ជាប់ទំនាក់ទំនង និងដំណោះស្រាយឌីជីថល។

Photo 2023 02 21 11 58 45 (2)

ជាមួយនឹងការប្តេជ្ញាចិត្តក្នុងការបង្កើតផលប្រយោជន៍សម្រាប់សហគមន៍ដែលប្រកបដោយនិរន្តរភាពនៅទូទាំងអាស៊ី យើងបានស្ថាបនានូវក្រុមហ៊ុនមួយ ដែលតែងតែមានការយកចិត្តទុកដាក់ចំពោះមនុស្សទូទាំងសហគមន៍ដែល ជាអតិថិជនរបស់យើង ហើយនិងការចូលរួមចំណែកកសាងប្រទេសជាតិ ដែលយើងតែងតែមានមោទនភាព ជានិច្ច។» 

លោកក៏បានបន្ថែមទៀតថា «ហេតុដូច្នេះហើយ យើងសូមថ្លែងអំណរគុណយ៉ាង​ជ្រាលជ្រៅ ចំពោះទំនាក់ទំនង ដ៏ជិតស្និតយ៉ាងរឹងមាំ ជាមួយក្រសួងដៃគូ និងភាគីពាក់ព័ន្ធនានា ជាពិសេសជាមួយ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដើម្បីពង្រីកនូវគុណប្រយោជន៍ឲ្យកាន់តែទូលំទូលាយដល់សង្គមកម្ពុជា»។

ការបង្កើតអនាគតមួយដែលប្រកបដោយនិរន្តរភាព

ដំណើរទស្សនកិច្ចរបស់តំណាងក្រុមហ៊ុន Axiata Group ក៏រួមមានការជួបផ្ទាល់ជាមួយថ្នាក់គ្រប់គ្រង និងបុគ្គលិក ជាន់ខ្ពស់របស់ក្រុមហ៊ុន Smart Axiata ផងដែរ។

លោក Ziad Shatara បានបង្ហាញពីភាពរីករាយក្នុងឱកាសជួបជុំគ្នាមួយនេះផងដែរ «ក្រុមហ៊ុន Smart តែងតែធ្វើការដោយមិនខ្លាចភាពនឿយហត់ ដើម្បីបង្កើតតម្លៃក្នុងបេសកកម្មរបស់យើង ឆ្ពោះទៅរកអនាគត មួយដែលប្រកបដោយនិរន្តរភាពសម្រាប់មនុស្សគ្រប់គ្នា។ និរន្តរភាពតែងតែជាបេះដូងនៃអាជីវកម្មរបស់យើងជានិច្ច ហើយជាមួយនឹងចក្ខុវិស័យរបស់យើងក្នុងការក្លាយខ្លួនជាជើងឯកឌីជីថលនៅកម្ពុជា យើងតែងតែស្វែងរកឱកាស ដើម្បីផ្តល់ជូននូវការកែលម្អ ការច្នៃប្រឌិត និងគុណតម្លៃបន្ថែមជូនដល់អតិថិជនជាទីស្រឡាញ់របស់យើង»។

Photo 2023 02 21 11 58 44 (2)

លោកក៏បានបន្ថែមទៀតថា «តាមរយៈការគាំទ្រពីសម្ព័ន្ធក្រុមហ៊ុន Axiata Group រួមជាមួយនឹងកិច្ចសហការដ៏រឹងមាំជាមួយក្រសួងនានា និងដៃគូពាក់ព័ន្ធផ្សេងៗ ហើយនិងក្រុមការងារដែលមានដំណើរការខ្ពស់ប្រកបដោយភាពស្វាហាប់ ខ្ញុំពិតជា មានទំនុកចិត្តថា យើងអាចដឹកនាំក្រុមហ៊ុន Smart Axiata ឲ្យឆ្ពោះទៅកាន់ជោគជ័យមួយកម្រិតទៀត នៅក្នុងដំណើរបេសកកម្មពី «ល្អទៅអស្ចារ្យ»របស់យើង»។

ក្នុងនាមជាក្រុមហ៊ុនទូរគមនាគមន៍ឈានមុខគេក្នុងប្រទេសកម្ពុជា ក្រុមហ៊ុន Smart Axiata Co., Ltd. គឺជាប្រតិបត្តិករទូរស័ព្ទចល័តដំបូងគេក្នុងប្រទេសកម្ពុជាដែលផ្តល់សេវា 4G ។ សេវា 4G LTE របស់ក្រុមហ៊ុន Smart ដែលផ្តល់អ៉ិន ធឺណិតចល័តលឿនបំផុតក្នុងប្រទេសកម្ពុជា ឥឡូវនេះមាននៅទូទាំង 25 ខេត្តក្រុង។ ក្រុមហ៊ុន Smart ក៏ជាក្រុមហ៊ុនដំបូងគេនៅក្នុងព្រះរាជាណាចក្រ ដែលបានសាកល្បងបច្ចេកវិទ្យា 5G លើក ដំបូង មិន ធ្លាប់ មាន នៅ ក្នុង ប្រទេស កម្ពុជា កាល ពី ឆ្នាំ ២០១៩។

Photo 2023 02 21 11 58 44

នៅក្នុងឆ្នាំ ២០២១ ក្រុមហ៊ុន Smart Axiata បានចូលរួមចំណែកនូវហិរញ្ញវត្ថុសាធារណៈ ជាទឹកប្រាក់សរុបជាង ៦៦០លានដុល្លាអាមេរិកដែលបូកបញ្ចូលទាំងការរួមចំណែកប្រចាំឆ្នាំក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍របស់កម្ពុជា ដើម្បីកែលម្អការរួមបញ្ចូលឌីជីថល តាមរយៈមូលនិធិកាតព្វកិច្ចសេវាសកល (Universal Service Obligatory Fund) និងមូលនិធិកសាងសមត្ថភាព ស្រាវជ្រាវ និងអភិវឌ្ឍ (Capacity Building, Research, and Development Fund) ក្រោមការគ្រប់គ្រងក្រសួង ប្រៃសណីយ៍ និងទូរគមនាគមន៍ ដើម្បីអនុវត្តកម្មវិធី ពង្រឹងសមត្ថភាព និងចំណេះដឹងផ្នែកឌីជីថលសម្រាប់យុវជនកម្ពុជា។

អំពីក្រុមហ៊ុន Smart 

Photo 2023 02 21 11 58 45

ក្រុមហ៊ុន Smart Axiata Co., Ltd. ជា​ប្រតិបត្ដិករ​ទូរគមនាគមន៍​ចល័ត​ឈាន​មុន​គេ​ក្នុង​ព្រះរាជា​ណាចក្រ​កម្ពុជា។ បច្ចុប្បន្ន​ក្រុមហ៊ុន​បាន​និង​កំពុង​បម្រើ​​អតិថិជន​ចំនួន ៧លាន ៥សែននាក់ ស្ថិត​ក្រោម​ស្លាក​សញ្ញា “Smart” ។ Smart Axiata គឺជា​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​របស់ក្រុមហ៊ុនមេ មាន​ឈ្មោះ​ថា “Axiata Group Berhad” ដែល​ជា​ក្រុមហ៊ុន​ផ្ដល់​សេវា​ទូរគមនាគមន៍​ធំ​ជាង​គេ​បង្អស់​មួយ​ក្នុង​ទ្វីប​អាស៊ី។

ក្រុមហ៊ុន Smart គឺ​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ចល័ត​ដែល​មាន​ភាព​ឈាន​មុខគេ​បង្អស់​ផ្នែក​សេវា​បច្ចេកវិទ្យា​ទំនើប​​ទាន់​សម័យ​ក្នុង​ព្រះរាជា​ណាច​​ក្រ​​ក​​ម្ពុ​ជា​។ ក្រុមហ៊ុន Smart គឺជា​ប្រតិបត្ដិករ​ដំបូង​បង្អស់​ដែល​បាន​ដាក់​ឱ្យ​ដំណើរការ​សេវា​បច្ចេកវិទ្យា​ជំនាន់​ទី៤ “4G LTE” ក្នុង​ឆ្នាំ​២០១៤ បច្ចេក​វិទ្យា 4G+ ក្នុង​ឆ្នាំ​២០១៦ បច្ចេកវិទ្យា 4G+ ជា​មួយ HD Voice (VoLTE) និង LTE Advance Pro ក្នុងឆ្នាំ២០១៧។ នៅ​ពាក់​កណ្តាល​ឆ្នាំ២០១៩ Smart បាន​រៀបចំ​​កម្មវិធីប​ង្ហាញ​សាក​ល្បង​បច្ចេកវិទ្យា​ជំនាន់​ទី៥ “5G” ដំបូង​គេ​បង្អស់​នៅ​កម្ពុជា​ដោយ​បង្ហាញពី​ភាព​ជា​អ្នក​ដឹក​នាំ​ផ្នែក​សេវា​ទិន្នន័យចល័ត។ ក្រុមហ៊ុន Smart ក៏មាន​ផ្ដល់​នូវ​បច្ចេកវិទ្យា​ទូរស័ព្ទចល័ត​ដ៏​សម្បូរ​បែប​រួម​មាន៖ សេវាបច្ចេក​វិទ្យា 2G, 2.5G, 3G និង 3.75G ក៏​ដូច​ជា​សេវា​កម្ម​ទូរស័ព្ទ​ក្រៅ​ប្រទេស (Roaming) ដែល​អាចប្រើ​បាន​ច្រើន​ជាង ១៩០ប្រទេស។  Smart បាន​និង​កំពុង​ផ្តល់​សេវា​គ្រប​ដណ្តប់​ក្នុង​តំបន់​ប្រជាសាស្ត្រ​ច្រើន​ជាង ៩៩% ភាគរយ នៅ​ទូរ​ទាំង​ព្រះរាជា​ណាចក្រ​កម្ពុជា ។

ក្រុមហ៊ុន​ក៏​កំពុង​បម្លែង​ខ្លួន​យ៉ាង​សកម្ម​ទៅ​ជា​ប្រតិបត្តិករ​បែប​ឌីជីថល តាម​រយៈ​ការ​ផ្ដល់​នូវ​សេវាកម្ម និង​កម្មវិធី​កម្សាន្ត​​លក្ខណៈ​ស៊ីវិល័យ​ប្រកប​ដោយ​ភាព​ច្នៃប្រឌិត​ជា​ច្រើន។ នេះរួម​បញ្ចូល​ភាពជា​ដៃគូជា​មួយ​ភាគី​អន្តរជាតិ​នានា​ដូច​ជា៖ ក្រុម​ហ៊ុន Universal Music ក្រុម​ហ៊ុន Apple និង ក្រុម​ហ៊ុន Facebook ក៏ដូច​ជា​សេវាកម្ម​ឌីជីថល​នានា រួម​មាន៖ សេវា​ធានារ៉ាប់រង​ជីវិត​ឆ្លា​តវៃ សេវា SmartPay សេវា Pleng by Smart សេវា Pi Pay និង​សេវា SmartNas។ ក្រុមហ៊ុន Smart មាន​ចក្ខុ​វិស័យ​ក្លាយ​ជា​ក្រុមហ៊ុន​លេខ១ និង​ជា​ក្រុមហ៊ុន​បច្ចេក​វិទ្យា​ទូរគម​នាគមន៍​ដែល​ទទួល​បាន​កី្ដ​ស្រលាញ់​ពេញ​ចិត្ត​បំផុត​នៅព្រះ​រាជា​ណា​ចក្រ​កម្ពុជានៅ​ត្រឹម​ឆ្នាំ​២០២២ តាម​រយៈ​កម្មវិធី​ទំនួល​ខុស​ត្រូវ​ខ្ពស់​លើ​កិច្ចការងារ​​សង្គម និង​កម្មវិ​ធីនិរន្តរភាព​នានា​សម្រាប់​កំណើន​សេដ្ឋកិច្ច និង​សង្គម​ជាតិ។

ក្រុមហ៊ុន Smart មាន​បុគ្គលិក​និយោជិត​សរុប​ប្រមាណ​ជាង ១.០០០ (មួយ​ពាន់) នាក់ ក្នុង​នោះ​រួម​បញ្ចូល​ទាំង​និយោជិត​ក្នុង​ស្រុក និង​និយោជិត​បរទេស​ដែល​កំពុង​ខិត​ខំ​ប្រឹង​ប្រែង​ឆ្ពោះ​ទៅ​សម្រេច​បេសកកម្មរួម​គ្នា​ក្នុង​ការផ្សារ​ភ្ជាប់ និង​ធ្វើ​ឱ្យ​ជីវិត​កាន់​តែ​ប្រសើរ​ឡើង។ Smart ជីវិត​រស់​រវើក!

 

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia