នៅក្នុងការអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតពេទ្យបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល(University of Health Science )ចំនួន ១,៣៩៦នាក់ សម្ដេចហ៊ុន សែន បានមានប្រសាសន៍ថា កម្ពុជាបានស្វែងរកវិធីផលិតគ្រាប់ភ្នែកសិប្បនិមិត្ត ដើម្បីងាយស្រួលដល់ថ្ងៃក្រោយ។
សម្ដេចតេជោបានមានប្រសាសន៍ដូច្នេះថា “ដូចខ្ញុំបាននិយាយថ្ងៃមុន ដើម្បីងាយស្រួលទៅថ្ងៃក្រោយ យើងរកវិធីដើម្បីផលិតគ្រាប់ភ្នែកសិប្បនិមិត្ត នៅក្នុងប្រទេសរបស់យើងឲ្យបានល្អ ដោយយកបច្ចេកទេសពីប្រទេសជប៉ុន”។
គូសបញ្ជាក់ថាសម្ដេចបានថ្លែងបែបនេះ បន្ទាប់ពីធ្លាប់បានវះកាត់ផ្លាស់ប្ដូរគ្រាន់ភ្នែក អស់រយ:ពេល៣៣ឆ្នាំហើយ ប៉ុន្តែមិនមានបញ្ហាណាមួយកើតឡើង ដូចជាបញ្ហាឈឺក្បាលជាដើម។