Apple ប្រាប់ហើយ អ្នកប្រើ iPhone បើសមត្ថភាពថ្មធ្លាក់សល់ប៉ុននេះ គួរដូរថ្មទៅ
Sakada Techie
APRIL 18 2024
អេឡិចត្រូនិក
2.5 K views
1 min read

យោងតាមគេហទំព័រផ្លូវការរបស់ក្រុមហ៊ុន Apple បានឱ្យដឹងថា ប្រសិនបើថ្ម iPhone របស់អ្នកធ្លាក់ភាគរយ (Maximum Capacity) នៅក្រោម ៨០% គួរតែផ្លាស់ប្ដូរថ្ម ដើម្បីទទួលបទពិសោធន៍ល្អក្នុងការប្រើ មិនពិបាកសាកថ្មច្រើនដង។

ជាធម្មតានោះទេនៃប្រភេទថ្មគ្រឿងអេឡិចត្រូនិក ឬទូរស័ព្ទបច្ចុប្បន្នដែលភាគច្រើនធ្លាក់ក្រោម ៨០% ក្រោយប្រើប្រាស់ច្រើនជាង ៣ ឆ្នាំ ឬ សាកលើស ៥០០ ដង (Cycle Charge) តែការធ្លាក់នេះផងដែរក៏អាស្រ័យលើទម្លាប់ក្នុងការបញ្ចូលថ្មផងដែរ។

សម្រាប់អ្នកមិនទាន់ដឹង ដើម្បីធ្វើការឆែកសុខភាពថ្ម iPhone សូមចូលទៅកាន់ Setting រួចចុចលើ Battery ក្រោយមកទៀត ចុចយក Battery Health យើងនឹងឃើញអំពី ភាគរយសមត្ថភាពថ្មហើយ។

Percentage Change Battery

យ៉ាងណាក៏ដោយ ការដូរថ្មនេះមិនមែនជារឿងចាំបាច់ទេ ប្រសិនបើអ្នកមិនមានបញ្ហាចំពោះការបញ្ចូលថ្មច្រើនដង ក្នុងមួយថ្ងៃៗ។

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia