អតីតកាលដ៏ជូរចត់! Elon Musk ធ្លាប់រត់ទៅសុំ Tim Cook ឱ្យទិញយកក្រុមហ៊ុន Tesla តែបានផលបែបនេះ
ផែន ផាន់ណា
SEPTEMBER 10 2022
អាជីវកម្ម 4.0
771 views
2 mins read

ថ្មីៗនេះយើងច្បាស់ជាបានដឹងនូវព័ត៌មានថ្មីមួយ ស្ដីពីកិច្ចសហការគ្នាយ៉ាងស្អិតរមួត រវាងក្រុមហ៊ុន SpaceX របស់កំពូលមហាសេដ្ឋី Elon Musk និងក្រុមហ៊ុន Apple ដែលគ្រប់គ្រងដោយលោក Tim Cook។ កិច្ចសហការនេះ ធ្វើឡើងដើម្បីភ្ជាប់ iPhone14 ទៅនឹងផ្កាយរណប Starlink។ រឿងរ៉ាវនេះក៏បានធ្វើឱ្យអ្នកគាំទ្រលោក Elon Musk និង Tim Cook ភ្ញាក់ផ្អើលខ្លាំង ខណៈអតីតកាល អ្នកទាំងពីរធ្លាប់មានអនុស្សាវរីយ៍ល្អក់កករជាមួយគ្នាម្ដងរួចមកហើយ។

Apple Car can get an edge on Tesla? As per most surveys.

ត្រឡប់ទៅកាន់ចុងឆ្នាំ២០២០ លោក Elon Musk ធ្លាប់បាននិយាយថា “ច្រើនឆ្នាំមុនខ្ញុំធ្លាប់ទាក់ទងទៅ CEO របស់ក្រុមហ៊ុន Apple គឺលោក Tim Cook ដើម្បីឱ្យជួយទិញយកក្រុមហ៊ុន Tesla ព្រោះកាលនោះក្រុមហ៊ុន Tesla កំពុងជួបវិបត្តិយ៉ាងធ្ងន់ធ្ងរ។​ ប៉ុន្តែសម្រាប់លទ្ធផលត្រឡប់មកវិញ គឺលោក Tim Cook មិនបានឆ្លើយតបឡើយ ពោលគឺមិនចាប់អារម្មណ៍នឹងការសុំឱ្យទិញនេះតែម្ដង។”

សម្រាប់ការនិយាយរបស់ Elon Musk នេះ បានធ្វើឱ្យលោក Tim Cook ប្រតិកម្មតបវិញខ្លះដែរ ដោយលោកបានបកស្រាយប្រាប់អ្នកកាសែតក្នុងកម្មវិធី Apple Car ថា “កាលពីខែធ្នូឆ្នាំ២០២០ លោក Elon Musk បាននិយាយថា លោកព្យាយាមលក់ក្រុមហ៊ុន Tesla ឱ្យ Apple ប៉ុន្តែខ្ញុំមិនបានជួលលោក Elon Musk សូម្បីតែបន្តិច។ លោកបានបន្តថា ខ្ញុំមិនដែលបាននិយាយជាមួយ Elon Muskទេ។ ប៉ុន្តែខ្ញុំពិតជាកោតសរសើរ និងគោរពយ៉ាងខ្លាំងអំពីសម្ធិផលទាំងអស់ ដែល Elon បានសាងឡើង។”

Elon Musk Reportedly Demanded to Become Apple CEO as Part of Potential  Tesla Acquisition [Update: Musk Denies] - MacRumors

គូសបញ្ជាក់ថា កាលនោះ Elon Musk ប្រុងលក់ក្រុមហ៊ុន Tesla ក្នុងតម្លៃ​ 1/10 នៃតម្លៃបច្ចុប្បន្នរបស់ក្រុមហ៊ុន(ក្នុងឆ្នាំ២០២០) ទៅឱ្យ Apple ប៉ុន្តែលោក Tim Cook មិនបានឆ្លើយតបទៅនឹងសំណើនេះឡើយ។ សរុបមក ប្រសិនបើពេលនោះ Tim Cook ទិញយក Tesla តើមកទល់ពេលនេះ ក្រុមហ៊ុន Apple មានតម្លៃយ៉ាងណាទេ?

អត្ថបទដោយ៖ ផែន ផាន់ណា

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia