អូមីក្រុងឆ្លងលឿនណាស់! បើមិនចង់ទៅសាលាផ្ទាល់ អាចរៀនអង់គ្លេសតាម App ៣នេះ អត់អស់លុយទេ
ផែន ផាន់ណា
FEBRUARY 22 2022
គន្លឹះល្អៗ
171 views
2 mins read

ការសិក្សារថ្នាក់ភាសាអង់គ្លេសបច្ចុប្បន្ននេះ កាន់តែមានភាពងាយស្រួល ខណៈការរៀនតាមរយៈប្រព័ន្ធអនឡាញ មានកាន់តែច្រើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ មាន App និងវេបសាយជាច្រើន ទាំងរបស់ខ្មែរ និងរបស់បរទេស បានបើថ្នាក់បង្រៀនតាមអនឡាញ ដោយមានគិតថ្លៃសិក្សា និងសិក្សាដោយឥតគិតថ្លៃ។

ស្របពេលជាមួយគ្នានេះដែរ កំណើននៃវីរុសបំប្លែងថ្មីអូមីក្រុងនៅក្នុងប្រទេសកម្ពុជា ក៏កំពុងកើនឡើងគួរឱ្យកត់សម្គាល់ ដែលជាហេតុធ្វើឱ្យមនុស្សត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ពេលចេញពីក្រៅផ្ទះ ទៅកាន់កន្លែងណាមួយ។ សម្រាប់អ្នកដែកមិនចង់ទៅសិក្សារថ្នាក់ភាសាអង់គ្លេសនៅក្នុងថ្នាក់ ក៏អាចរៀនតាម App ខាងក្រោមនេះបានដែរ៖

១. Word Book English to Khmer: នៅក្នុង App នេះយើងសិក្សាពាក្យគន្លឹះ និងពាក្យថ្មីៗបានយ៉ាងងាយស្រួល គ្រប់អក្សរ អមដោយសំឡេងអានផងដែរ។ អ្វីដែលពិសេស App នេះ ក៏បានប្រមូលផ្ដុំក្រុមពាក្យនីមួយៗដូចជា គ្រឿងទេស ភូមិសាស្ត្រ អាកាសធាតុ វិទ្យាសាស្ត្រ រដ្ឋនិងរដ្ឋាភិបាល និងពាក្យទាក់ទងច្បាប់និងតុលាការជាដើម។

២. VerbEnglish to Khmer (Verb Khmer): នៅក្នុង App នេះដែរ គឺបានរៀបចំឡើងដោយជ្រើសរើស យកពាក្យកិរិយាសព្ទអង់គ្លេស(Verb) តែប៉ុណ្ណោះ។ យើងអាចសិក្សារ រាល់កិរិយាសព្ទភាសាអង់គ្លេស(Verb) ដែលមានភ្ជាប់មកជាមួយការបកប្រែជាភាសាខ្មែរ ដើម្បីផ្ដល់លក្ខណ:ងាយស្រួល ។ មិនតែប៉ុណ្ណោះកម្មវិធីនេះ ក៏អាចចុចស្ដាប់នូវការអានពាក្យជាភាសាអង់គ្លេស ដែលបាន Record ទុក ដូចជាកម្មវិធីខាងលើផងដែរ។

៣. វេយ្យាករណ៍អង់គ្លេស ពន្យល់ជាភាសាខ្មែរ: App នេះ គឺបានរៀបចំឡើងទៅតាមលំដាប់លំដោយ នៃវេយាករណ៍របស់ភាសាអង់គ្លេស ដើម្បីបង្កជាលក្ខណ:ភាពងាយស្រួល សម្រាប់លោកអ្នកដែលដែលមិនសូវពូកែខាងផ្នែកវេយាករណ៍ភាសាអង់គ្លេស នៅក្នុងការទំនាក់ទំនងប្រចាំថ្ងៃរបស់លោកអ្នក។

 

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia