មានប៉ាម៉ាក់ជាច្រើន តែងតែរអ៊ូរទាំថា កូនតូចរបស់ខ្លួនញៀនលេងទូរសព្ទ ភ្លេចរៀនសូត្រស្ទើរតែរាល់ថ្ងៃ ហើយមិនដឹងគួររកវិធីណាដើម្បីឱ្យកូនគាត់ អាចទាញយកផលចំណេញពីការលេងនេះបាន។ ក្នុងករណីប៉ាម៉ាក់រវល់ការងារ មិនសូវមានពេលបង្រៀនកូនតូចៗ និងចូលចិត្តហុចទូរស័ព្ទឱ្យកូនលេង ដើម្បីឱ្យកូននៅស្ងៀម ពេលនេះយើងអាចនាំពួកគាត់ឱ្យរៀនអក្សរតាមទូរស័ព្ទជំនួសការបណ្ដោយឱ្យកូនៗលេងហ្គេមបាន។
ថ្ងៃនេះ Technology Cambodia សូមណែនាំ App ល្អៗសម្រាប់កុមារចំនួន៣ ដើម្បីឱ្យកូនតូចៗរបស់លោកអ្នក ងាកពីការលេងហ្គេម មករៀនសរសេរអក្សរទាំងខ្មែរ និងអង់គ្លេសជំនួសវិញ៖
១. Learn Khmer Alphabets: ម៉ាកប៉ាទាំងអស់ ទាញយក App នេះទុកឱ្យកូនតូចៗរៀនបាន ព្រោះវាជា App បង្រៀនព្យញ្ជនៈខ្មែរ ស្រៈខ្មែរ លេខខ្មែរ និងស្រៈពេញតួខ្មែរ។ មិនមានជាការបង្រៀនវីដេអូទេ ប៉ុន្តែកូនរបស់អ្នក អាចរៀនបាន តាមរយៈការចុចនៅលើលេខ ឬព្យជ្ជនៈខ្មែរ នោះនឹងមានសំឡេងបញ្ជាក់ប្រាប់ភ្លាមៗ ឧទាហរណ៍ថាកូនអ្នកចុចនៅលើអក្សរ “ក” វានឹងឬសំឡេងបញ្ជាក់ថា នេះគឺជាអក្សរ “ក”។ អាចទាញយកបានទាំងនៅលើ App Store និង Play Store។
២. សរសេរខ្មែរ៖ បន្ទាប់ពីកូនតូចៗរបស់អ្នកចេះអាន និងស្គាល់អក្សរ ឬលេខអស់ហើយ យើងអាចបង្រៀនពួកគាត់សរសេរវិញម្ដងតាមរយៈ App “សរសេរខ្មែរ” វិញម្ដង។ App មួយនេះអាចអាចបង្រៀនកូនតូចៗ ឱ្យចេះសរសេរ ទៅតាមកម្រិតថ្នាក់បឋមបាន ទាំងស្រៈ និងអក្សរខ្មែរ អមជាមួយនឹងរូបភាពសម្រាប់កុមារផងដែរ។ អាចទិញយកបានទាំងនៅលើ Android និង IOS។
៣. ABC Kids-Tracing & Phonics: បន្ទាប់ពីរៀនអក្សរខ្មែរ និងចេះសរសេរហើយ យើងអាចនាំពួកគាត់មករៀនភាសាអង់គ្លេសបន្ថែមទៀត។ App នេះអាចបង្រៀនកូនតូចៗ ឱ្យចេះអាច និងសរសេរអក្សរអង់គ្លេស ទាំងពី A ដល់ Z អមទៅដោយរូបភាពយ៉ាងស្រស់ស្អាត គ្រប់មេរៀនទាំងអស់។ អាចទៀតយកបានទាំងនៅលើ Android និង IOS។
គូសបញ្ជាក់ផងដែរថា ក្នុងករណីម៉ាក់ប៉ា មានពេលបង្រៀនកូនៗគួរណាស់តែ បង្រៀនពួកគាត់ផ្ទាល់ ប្រើសើរជាហុចទូរស័ព្ទឱ្យលេង ប៉ុន្តែប្រសិនបើមិនមានពេល អាចណែនាំកូនៗឱ្យប្រើ App ខាងលើ ឬ App បង្រៀនផ្សេងៗទៀត ឱ្យក្លាយជាទម្លាប់របស់ពួកគាត់ទើបល្អ។
អត្ថបទដោយ៖ ផែន ផាន់ណា