តាមពិតចឹងសោះ! App X ដែល Elon Musk កំពុងធ្វើតាមពិតគឺជា App ស្រដៀងកម្មវីធីល្បីៗនៅអាស៊ី
ផែន ផាន់ណា
OCTOBER 6 2022
អាជីវកម្ម 4.0
288 views
2 mins read

បន្ទាប់ពីចាប់ផ្ដើមបន្តកិច្ចព្រមព្រៀងទិញលក់ Twitter វិញភ្លាម លោក Elon Musk បានបង្ហើបពីការបង្កើត App ថ្មីមួយមានឈ្មោះថា X ដែលវាគឺជាកម្មវិធីនៃអ្វីៗគ្រប់យ៉ាង ឬយើងធ្លាប់ស្គាល់ថាជា Super App។ តើកម្មវិធីដែល Elon Musk បាននិយាយនេះមានចង់សំដៅលើអ្វីខ្លះ ហើយវាមានន័យបែបណា?

បើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuter បានឱ្យដឹងថា គោលគំនិតនៃកម្មវិធីនៃអ្វីគ្រប់យ៉ាងដែល Elon កំពុងធ្វើ ជារឿយៗគេហៅថា “Super App” គឺមានការពេញនិយមខ្លាំងនៅអាស៊ី ខណៈក្រុមហ៊ុនបច្ចេកវិទ្យាធំៗលើលោក ក៏កំពុងតែព្យាយាមកសាង App ប្រភេទនេះឡើងដែរ។

Siêu ứng dụng (Super App) là gì?

Elon Musk បាននិយាយថា App X គឺជាកម្មវិធីនៃអ្វីគ្រប់យ៉ាង ដែលគេអាចនិយាយបានថាជាកម្មវិធីផ្ដល់ជូននូវសេវាកម្មជាច្រើនសម្រាប់អ្នកប្រើប្រាស់ដូចជា ការផ្ញើសារ បណ្ដាញសង្គម ការទូទាត់ប្រាក់ និងការទិញទំនិញនៅលើអនឡាញជាដើម។ បើតាមលោក Scott Galloway សាស្ត្រាចារ្យផ្នែកទីផ្សារនៃសាកលវិទ្យាល័យញូវយ៉ក ធ្លាប់បានបញ្ជាក់ថា កម្មវិធីនេះប្រភេទនៃអ្វីៗគ្រប់យ៉ាងនេះ ត្រូវបានប្រើយ៉ាងទូលំទូលាយនៅក្នុងតំបន់អាស៊ី តាមរយៈការប្រើប្រាស់ទូរស័ព្ទដៃ។

Elon Musk Twitter deal back on in surprise U-turn - BBC News

ជាឧទាហរណ៍ដូចជាកម្មវិធី WeChat ដ៏ទំនើបមួយរបស់ប្រទេសចិន ដែលមានអ្នកប្រើជា ១ពាន់លាននាក់ក្នុងមួយខែ។ ក្នុង WeChat នេះ អ្នកប្រើប្រាស់អាចចូលទៅហៅឡានតាក់ស៊ីជិះ ទូទាត់ប្រាក់ជាមនុស្សនរណាម្នាក់ និងការប្រើប្រាស់ផ្សេងៗទៀត។ នៅឆ្នាំ២០១៨ ទីក្រុងមួយចំនួនរបស់ចិន បានចាប់ផ្ដើមសាកល្បងប្រើ WeChat សម្រាប់ប្រព័ន្ធកំណត់អត្តសញ្ញាណអេឡិចត្រូនិក ដែលត្រូវបានភ្ជាប់ទៅនឹកគណនីអ្នកប្រើប្រាស់ នេះបើយោងតាមការចុះផ្សាយរបស់ China Morning Post។

It's So Essential': WeChat Ban Makes U.S.-China Standoff Personal - The New  York Times

មួយទៀតដូចជាកម្មវិធី Grab ដែលជាកម្មវិធីទំនើបនិងឈានមុខគេមួយនៅអាស៊ីអាគ្នេយ៍ ក៏បានគេអាចហៅបានថាជា SuperApp ដែរ ព្រោះកម្មវិធីនេះផ្ដល់ជូននូវការកម្ម៉ង់អាហារ ការហោះតាក់ស៊ីតាមតម្រូវការ និងដឹកជញ្ជូនទំនិញសេវាកម្មហិរញ្ញវត្ថុ និងការវិនិយោគផ្សេងៗនៅក្នុង App នេះតែមួយ។

One App to Rule Them All: What is a Superapp? | Hive Life Magazine

គូសបញ្ជាក់ថាក្រៅពី App ទាំង២ខាងលើនេះ ក៏នៅមាន App ជាច្រើនទៀតដែលផ្ដល់ជូនអតិថិជននូវសេវាកម្មក្នុងកម្មវិធីតែមួយ៕

អត្ថបទដោយ៖ ផែន ផាន់ណា

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia