ចង់រៀនជំនាញចំណូលខ្ពស់ទេ! ក្រសួងធ្វើ App មួយប្រមូលផ្ដុំមេរៀនទាក់ទងបច្ចេកវិទ្យា រៀនមិនបាច់បង់លុយ
ផែន ផាន់ណា
JANUARY 31 2022
គន្លឹះល្អៗ
864 views
1 min read

សម័យឌីជីថលនេះ មនុស្សអាចរៀនជំនាញ ឬមេរៀនល្អៗនៅលើអនឡាញបានយ៉ាងងាយស្រួល។ ចំណេះដឹង ជំនាញ និងមេរៀនបច្ចេកទេសផ្សេងៗ យើងអាចស្វែងរករៀនបានតាមអនឡាញ តួយ៉ាងនៅក្នុងកម្មវិធី YouTube Facebook និងគេហទំព័រ ឬកម្មវិធីមួយចំនួនទៀត។

ថ្មីៗនេះក្រសួងការងារ និងបណ្ដុះបណ្ដាលវិទ្យាជីវកម្ម បានបង្កើត App ឈ្មោះ TVET E-Learning ដែលត្រូវបានបង្កើតឡើងដើម្បី ចូលរួមដោះស្រាយការបង្រៀន និងរៀនតាមប្រព័ន្ធអនឡាញរបស់សាស្ត្រចារ្យ គ្រូបច្ចេកទេស និងសិក្ខាកាម សិស្ស និស្សិតក្នុងអំឡុងពេលនៃការរីកដុះដាលជាសកលជំងឺកូវីដ១៩ ក៏ដូចជាបានបើកច្រកសិក្សាថ្មីបន្ថែមមួយទៀតនៅក្នុងវិស័យអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ។

TVET E-Learning for Android - APK Download

ប្រព័ន្ធជាតិនេះ មានមាតិការមេរៀន វីដេអូបង្រៀន ឯកសារមេរៀនអេឡិចត្រូនិក ការស្វ័យវាយតម្លៃការសិក្សា ចំណេះដឹង និងព័ត៌មានផ្សេងៗពាក់ព័ន្ធទៅនឹងការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជា។ សិក្ខាកាម សិស្ស និស្សិត អាណាព្យាបាល និងសាធារណៈជនទាំងអស់ អាចទាញយកប្រើប្រាស់កម្មវិធីនេះ ទាំងក្នុង Play Store និង App store។

TVET E-Learning for Android - APK Download

គូសបញ្ជាក់ថានៅរាប់វីដេអូមេរៀនទាំងអស់ គឺទាមទារឱ្យយើង ចុះឈ្មោះជាមុនសិន ទើបអាចរៀនបាន។ ជំនាញនៅក្នុង App នេះ សុទ្ធជាប្រភេទជំនាញចំណូលខ្ពស់ ដែលអាចរៀនបានដោយឥតគិតថ្លៃ ជាមួយសាស្ត្រចារ្យល្អ មានវិជ្ជាជីវៈត្រឹមត្រូវ។

អត្ថបទដោយ៖ ផែន ផាន់ណា

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia