បច្ចុប្បន្ននេះទីផ្សារទិញលក់ទំនិញនៅលើអនឡាញ កំពុងតែមានភាពផុសផុលខ្លាំង ខណៈកំណើននៃអ្នកចូលចិត្តទិញអីវ៉ាន់នៅលើអនឡាញ មានកាន់តែច្រើនឡើងៗពីមួយឆ្នាំទៅមួយឆ្នាំ។ ជាមួយគ្នានេះដែរ App របស់ខ្មែរយើងឈ្មោះ Sabaylok ត្រូវបានអ្នករកស៊ីចាប់អារម្មណ៍កាន់តែខ្លាំង ព្រោះ App នេះជួយអ្នកប្រើប្រាស់អាចទិញលក់រថយន្ត ឬអចលនទ្រព្យដូចជាដី ផ្ទះ សំលៀកបំពាក់ និងគ្រឿងសំអាងជាដើម។
នៅក្នុង App Sabaylok បានអនុញ្ញាតឱ្យម្ចាស់អាជីវកម្ម ម្ចាស់អចលនទ្រព្យ និងអ្នករកស៊ីសឹងតែគ្រង់ផ្នែក អាចយកផលិតផលឬសេវាកម្មខ្លួនមកដាក់លក់នៅលើ App នេះបានដោយឥតគិតថ្លៃ។ អ្វីដែលពិសេសនោះអ្នកប្រើប្រាស់អាចចូលទៅទិញក៏បាន និងដាក់លក់អ្វីដែលជារបស់យើងក៏បាន។
នៅក្នុងផ្លេតហ្វមរបស់ខ្មែរមួយនេះ អ្នកប្រើអាចដាក់លក់និងទិញរបស់របរច្រើនមុខដូចជា រថយន្ត និងគ្រឿងបន្លាស់ អចលនទ្រព្យដូចជាដីនិងផ្ទះ ទូរស័ព្ទ កុំព្យូទ័រ អាយផេតឬថេប្លេត ម៉ូតូ សម្លៀកបំពាក់បុរសនារី គ្រឿងសំអាង គ្រឿងអលង្កការ នាឡិកា កាតាប ស្បែកជើង សម្ភារៈហ្គេម សម្ភាភារៈកុមារ កាដូ សម្ភារថែរក្សាសុខភាព និងរបស់ជាច្រើនមុខទៀត។
App Sabaylok ត្រូវបានរចនាឡើងយ៉ាងមានភាពទាក់ទាញ ស្អាត សាមញ្ញ ងាយស្រួលប្រើ ដែលអាចបម្រើឱ្យអ្នករកស៊ី និងភ្ញៀវអាចចូលទៅទិញអ្វីដែលខ្លួនចង់បានតាមចិត្ត។ មិនតែប៉ុណ្ណោះនៅក្នុង App នេះក៏បានភ្ជាប់នៅរូបតំណាងតាមផលិតផលនីមួយៗ ងាយស្រួលដល់អ្នកទិញអាចចូលទៅមើល ដោយមិនភ័យខ្លាចខុស។
គួរជម្រាបផងដែរថា App Sabaylok គឺជា App របស់ខ្មែរ បង្កើតដោយកូនខ្មែរ និងសម្រាប់ប្រជាជនខ្មែរ។ ស្ថាបនិករបស់ Sabaylok ក៏ធ្លាប់បានបញ្ជាក់ឱ្យ Technology Cambodia ឱ្យដឹងដែរថា លោកបង្កើត App នេះឡើងដោយបង្កត់ធ្ងន់ទៅលើរបស់ចំនួន៣គឺ លក់ឡាន ផ្ទះនិងដី។ ដំបូងឡើយ Sabaylok គឺគ្រាន់តែជា Website មួយធម្មតាប៉ុណ្ណោះ ប៉ុន្តែសន្ទុះនៃការគាំទ្រចេះតែមានជាហូរហែ ដោយមានការទិញលក់នៅលើផ្លេតហ្វមនេះមិនចេះដាក់ លោកក៏សម្រេចចិត្តបង្កើតជា App មួយទៀត ដើម្បីឱ្យអ្នកប្រើកាន់តែមានភាពងាយស្រួល។
សម្រាប់បងប្អូនដែលមានលក់ផលិតផលសំខាន់ៗ ដូចជាឡាន ផ្ទះឬដី សូម្បីកុំមើលរំលង App Sabaylok អី ព្រោះ App នេះអាចជួយនាំព័ត៌មានរបស់បងប្អូន ទៅកាន់មនុស្សរាប់ម៉ឺននាក់បានឃើញ ពោលគឺធ្វើឱ្យផលិតផលលក់ឆាប់ដាច់ជាងមុន។ យើងក៏សូមបញ្ជាក់បន្ថែមដែរថា រាល់ការលក់ផលិតផលនៅ App Sabaylok គឺពុំមានគិតឬបង់ថ្លៃសេវាអ្វីឡើង ដោយបងប្អូនអាចប្រើ Free។ អាចចូលទៅទាញយកបាន ទាំងនៅលើ App Store, Play Stor និង App Gallery។