កម្មវិធីថ្មី! សម្ដេចហ៊ុន សែន ដាក់ឱ្យប្រើ App ផ្លូវការរបស់សម្ដេច ដែលអាចផ្ដល់ព័ត៌មានបានរហ័ស
ផែន ផាន់ណា
•
JULY 13 2023
•
នវានុវត្តន៍
•
2.5 K views
•
2 mins read
•

ក្រៅពីបណ្ដាញសង្គមដូចជា Telegram, Twitter TikTok YouTube សម្ដេចតេជោហ៊ុន សែន ក៏បានមាន App ផ្លូវការថ្មីមួយ ដែលមានឈ្មោះថា Happy Watch99-Angkor Social Media សម្រាប់ផ្ដល់ជូនព័ត៌មានយ៉ាងឆាប់រហ័ស។

 បើយោងតាមតេឡេក្រាមរបស់សម្ដេចតេជោ បានឱ្យដឹងថា “សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋទាំងក្នុងនិងក្រៅប្រទេសអំពី App ឈ្មោះ “Happy Watch99-Angkor Social Media” ដែលជា App ផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានបង្កើតឡើងដើម្បីផ្តល់ព័ត៌មានឆាប់រហ័សតាមរយៈ ”ទូរទស្សន៍តេជោ SPM-HD TV”។

ក្រៅពីការទស្សនាទូរទស្សន៍តេជោ (HD TV), Happy Watch កំពុងរៀបចំបន្ថែមនូវទម្រង់មួយចំនួនដែលបងប្អូនប្រជាពលរដ្ឋជាពិសេសយុវវ័យកំពុងនិយមប្រើស្រដៀងនឹង facebook, Titk Tok, Youtube, Live ដែលនឹងបន្តដាក់អោយប្រើប្រាស់ជាបន្តបន្ទាប់។ Happy Watch បង្កើតនិងគ្រប់គ្រងដោយខ្មែរ និងដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋខ្មែរគ្រប់ៗរូប។

សូមបងប្អូនទាញយក (download) Happy Watch មកដាក់ក្នុងទូរស័ព្វដៃដើម្បីទទួលបានព័ត៌មានសម្តេចតេជោបានរហ័សជាវីដេអូ (HD TV) ដែលមានសម្លេង,ពណ៍ និងរូបភាពភ្លឺច្បាស់ល្អ និងពីស្ថានីយ៍ទូរទស្សន៍ជាច្រើនទៀតនៅក្នុងប្រទេសកម្ពុជាដែលយើងអាចទស្សនាបាននៅគ្រប់ទីកន្លែងគ្រាន់តែភ្ជាប់អ៊ិនធឺណិត (internet)។

Download “Happy Watch99” Android និង iOS ជាមួយ QR Code នេះ

*ក្រោយពីបាន Download ហើយគឺចុចលើ “Live TV” នៅជួរក្រោម ដើម្បីទស្សនាទូរទស្សន៍ SPM HD TV និងប៉ុស្ត TV ជាច្រើនទៀត។

Photo 2023 07 12 20 55 04

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia