ពិសេសណាស់! ក្រសួងបញ្ចេញ App សម្រាប់មន្ត្រីរាជការមើលព័ត៌មានប្រាក់ខែ និងព័ត៌មានសំខាន់ៗជាច្រើនទៀត
ផាន់ណា - Phanna
MARCH 7 2023
ច្នៃប្រឌិត
1 K views
1 min read

បន្ទាប់ពីបានបោះពុម្ព និង ដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ អត្តសញ្ញាណប័ណ្ណមន្ត្រីរាជការស៊ីវិលប្រភេទថ្មីរួចមក ក្រសួងមុខងារសាធារណៈបានរៀបចំនិងដាក់ឱ្យដំណើរ ការនូវកម្មវិធី Mobile App របស់ក្រសួងមុខងារសាធារណៈ ដែលមានឈ្មោះថា MCS Mobile ដែលមន្ត្រីរាជការអាចចូលទៅមើលព័ត៌មានមន្ត្រីរាជការបានមួយចប់។

MCS Mobile គឺជា App ដែលអាចប្រើប្រាស់ជាមធ្យោបាយសម្រាប់ត្រួតពិនិត្យផ្ទៀងផ្ទាត់ព័ត៌មានផ្ទាល់ខ្លួនបាន រួមមាន៖ ព័ត៌មានទាក់ទងនឹងប្រវត្តិរូប ប្រវត្តិការងារ មុខតំណែង ប្រភេទក្របខណ្ឌ ឋានន្តរស័ក្តិនិងថ្នាក់ ប្រាក់ បៀវត្ស រួមទាំងទិន្នន័យនិងព័ត៌មានសំខាន់ដទៃទៀត។ ទន្ទឹមនោះ តាមរយៈកម្មវិធី MCS Mobile នេះ មន្ត្រីរាជការក៏អាចទទួលបានទាន់ពេលវេលា នូវរាល់ ព័ត៌មានពីក្រសួងមុខងារសាធារណៈផងដែរ។

Unnamed (1)

Unnamed

Unnamed (2)

Unnamed (3)

អាស្រ័យហេតុនេះ សម្រាប់បងប្អូនដែលចង់ប្រើប្រាស់ App ថ្មីនេះ សូមចូលទៅកាន់ Play Store និង App Store ដើម្បីទាញយក។

Technology Cambodia
ដើម្បីកម្ពុជាកាន់តែទំនើបជាងមុន
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
  • Address: Building 422 St. 271, Phum 1,
    Stung Mean Chey Khan MeanChey, Phnom Penh
  • Email: [email protected]
  • +855 (0) 69 720 727 | +855 (0) 89 525 180
© 2022 Baksey Media. All Rights Reserved.
Developed by: Neak Panhboth