ចេះធ្វើ តែពិបាករកចម្លើយ! នេះជា App ល្បីៗចំនួន៣ ជួយធ្វើលំហាត់គណិតវិទ្យា គ្រាន់តែថត ចេញចម្លើយ
ផាន់ណា - Phanna
MARCH 18 2023
គន្លឹះល្អៗ
4 K views
2 mins read

នៅក្នុងការសិក្សា តាំងពីបឋមសិក្សា រហូតដល់ថ្នាក់សាកលវិទ្យាល័យ ភាគច្រើនគេមិនដែលរំលងការរៀនមុខវិទ្យាគណិតឡើយ។ គណិតវិទ្យាត្រូវបានគេស្គាល់ថាជាមេរៀនមួយ ដែលមិនងាយស្រួលរៀន និងត្រូវការការអត់ធ្មត់ យកចិត្តទុកដាក់ តាមដានខ្លាំង ទើបអាចរៀនចេះ។ ដើម្បីសម្រួលដល់សិស្ស ថ្ងៃនេះយើងសូមណែនាំ App ល្អៗចំនួន៣ អាចជួយដោះស្រាយលំហាត់គណិតវិទ្យាសឹងតែគ្រប់ទម្រង់៖

១. microsoft math solver : នេះគឺជា App បង្កើតឡើងដោយក្រុមហ៊ុន Microsoft និងមានសមត្ថភាពដោះស្រាយលំហាត់ក្នុងគណិតវិទ្យាផ្សេងៗ ដោយយើងគ្រាន់តែថតលំហាត់ឲ្យបានច្បាស់ល្អ និងមានរបៀបរៀបរយ នោះ App នេះនឹងដោះស្រាយ រួចផ្ដល់ចម្លើយឲ្យយើងបានមួយរំពេច។ ក្រៅពីផ្ដល់ចម្លើយ App នេះក៏បង្ហាញវីដេអូបង្រៀនមេរៀនស្រដៀងៗ លំហាត់ដែលយើងបានថត ឲ្យយើងបានរៀនបន្ថែមផងដែរ។

Unnamed

App Images R 2004510b42f8c57aee72642f634201bb

២. Photomath : ស្រដៀងគ្នាទៅនឹង App ខាងលើដែរ សម្រាប់ Photomath គឺអនុញ្ញាតឲ្យអ្នកទាំងអស់គ្នាដោះស្រាយលំហាត់គណិតវិទ្យាបាន ដោយគ្រាន់តែថតរូប នោះវានឹងយកលំហាត់នោះទៅបកស្រាយ នឹងចេញចម្លើយឲ្យយើងឃើញភ្លាមៗ។

Unnamed (1)

01 Photomath Formula Scan Android

៣. gauthmath-math-homework : គឺជា App មួយកំពុងពេញនិយម សម្រាប់អ្នករៀនគណិតវិទ្យាផងដែរ ព្រោះ App នេះមានសមត្ថភាពអាចដោះស្រាយរាល់លំហាត់គណិតវិទ្យា មិនថាពិបាក ឬស្រួលយ៉ាងណានោះទេ។ ងាយៗទេ សម្រាប់អ្នកចង់ដឹងចម្លើយលំហាត់ក្នុងគណិតវិទ្យាណាមួយ គ្រាន់តែថតរូបលំហាត់នោះភ្លាម វានឹងដោះស្រាយ បញ្ចេញចម្លើយឲ្យយើងបាន។

1200x630wa

E1f732f27d43832d

គូសបញ្ជាក់ថា យើងនៅតែលើកទឹកចិត្ត សិក្សឲ្យអនុញ្ញវត្តលំហាត់ដែលគ្រូបានដាក់ឲ្យ អស់ពីសមត្ថភាពសិន ចាំប្រើ App ទាំង៣ខាងលើណាមួយ ដើម្បីបញ្ជាក់ចម្លើយ ដោយជៀសវាងការខ្ជិល រួចយកចម្លើយចេញពី App ខាងលើយ មិនបានអនុវត្ត។ អាចទាយបាន ទាំងនៅលើ App Store និង Play Store៕

អត្ថបទដោយ៖ ផែន ផាន់ណា

Technology Cambodia
ដើម្បីកម្ពុជាកាន់តែទំនើបជាងមុន
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
  • Address: Building 422 St. 271, Phum 1,
    Stung Mean Chey Khan MeanChey, Phnom Penh
  • Email: [email protected]
  • +855 (0) 69 720 727 | +855 (0) 89 525 180
© 2022 Baksey Media. All Rights Reserved.
Developed by: Neak Panhboth