ប្រជាពលរដ្ឋខ្មែរបច្ចុប្បន្ននេះ បានប្រើប្រាស់បច្ចេកវិទ្យាសម្រាប់ជំនួយទៅដល់ការរស់នៅ ឬប្រាស្រ័យទាក់ទងគ្នា។ ក្នុងនោះដែរក៏មាន App ជាច្រើនដែលយើងកំពុងប្រើ មិនថាការទាក់ទងគ្នា ការធ្វើដំណើរ និងការធ្វើការងារផ្សេងៗទេ ប៉ុន្តែកម្មវិធីទាំងនោះសុទ្ធតែទាមទារសេវាអ៊ីនធើណេត ទើបអាចប្រើបានទូលំទូលាយ។
ស្របពេលបច្ចេកវិទ្យាកំពុងរីកចម្រើននេះ ប្រជាជនកម្ពុជាភាគច្រើន បានប្រើប្រាស់ Maps សម្រាប់នាំផ្លូវ និងដឹងពីទាំងតាំងផ្សេងៗ ព្រោះ Google Map មានលក្ខណៈពិសេសបំផុត ដែលអាចនាំយើងទៅបានគ្រប់ទីកន្លែង ឱ្យតែយើងដាក់គោលដៅចង់ទៅណាពិតប្រាកដ។ Google Map ទាមទារឱ្យមានអ៊ីនធើណេត ទើបវាអាចនាំផ្លូវ ឬប្រាប់ទីតាំងយើងបាន។
ថ្ងៃនេះដែរ Admin ផាន់ណា នឹងនាំអ្នកទាំងអស់គ្នាមកស្អាល់ពី App មួយមានឈ្មោះថា MAPS.ME ដែលជា App អនុញ្ញាតឱ្យយើងមើលទីតាំង ឬផែនទីបានដោយមិនចាំបាច់មានអ៊ីនធើណេតឡើយ។ មិនមានអ្វីស៊ាំញ៉ាំទេ យើងគ្រាន់តែចូលទៅក្នុង App Store ឬ Play Store រួចទាញយក App MAPS.ME ដើម្បីប្រើប្រាស់។
របៀបនៅក្នុងការប្រើប្រាស់នោះ យើងគ្រាន់តែចូលទៅកាន់ App ភ្លាម វានឹងប្រាប់ឱ្យយើងទាញយកទិន្នន័យ Map នៅក្នុងប្រទេសកម្ពុជាទាំងមូល។ នៅពេលទាញយកទិន្នន័យនេះហើយ ទោះយើងមិនបើកអ៊ីនធើណេត ក៏យើងអាចមើលដឹងថាខ្លួនឯងកំពុងឈរនៅតំបន់ណា ស្រុកណា និងខេត្តណាមួយជាដើម។
គូសបញ្ជាក់ដែរថា ទោះមិនប្រើអ៊ីនធើណេតក៏ពិតមែន ប៉ុន្តែក្នុងករណីយើងអត់សេវាទូរសព្ទសោះ ក៏ App នេះមិនអាចដំណើរការបានរលូនដែរ គឺទាមទារឱ្យយើងមានសេវាអ៊ីនធើណេតខ្លះដែរ។ ទាយយកសម្រាប់ Android , និង IOS
អត្ថបទដោយ៖ ផែន ផាន់ណា