ជាថ្មីម្ដងទៀត! ក្រសួងប្រៃសណីយ៍អំពាវនាវឱ្យទាញយក App ពិនិត្យសេវានេះ ងាយស្រួលប្ដឹងតវ៉ាកន្លែងគ្មានសេវា
ផែន ផាន់ណា
OCTOBER 9 2022
គន្លឹះល្អៗ
678 views
1 min read

កាលពីពេលថ្មីៗនេះក្រសួងប្រៃសណីយ៍ និងទូរគមន៍មនាគមន៍ បានជូនដំណឹងស្តីពី ការអំពាវនាវឱ្យចូលរួមប្រើប្រាស់ និងដោនឡូតកម្មវិធីវាស់ស្ទង់គុណភាពសេវាទូរសព្ទ និងល្បឿនអ៊ីនធឺណិតឈ្មោះ MPTC Speed Test ឱ្យបានគ្រប់ៗគ្នា បើក្នុងករណីដែលការវាស់ស្ទង់នេះបានបង្ហាញលទ្ធផលថា គុណភាពសេវាទូរសព្ទ ឬអ៊ីនធឺណិតមានភាពមិនប្រក្រតី ឬស្ថិតនៅកម្រិតមួយមិនអាចប្រើប្រាស់បាន អ្នកប្រើប្រាស់អាចរាយការណ៍មកនិយ័តករទូគមនាគមន៍កម្ពុជា តាមរយៈទូរសព្ទ Hotline ៦៧៨៩ ឬផ្ញើសារមកកាន់អ៊ីមែល qos@trc.gov.kh ដើម្បីប្តឹងតវ៉ា និងស្វែងរកដំណោះស្រាយ។

May be an image of phone and screen

កម្មវិធី MPTC Speed Test នេះ មានមុខងារចម្បងសម្រាប់វាស់ស្ទង់កម្រិតសេវាទូរសព្ទ និងដំណើរការអ៊ីនធឺណិតនៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលា។ ទន្ទឹមនឹងនេះ លទ្ធផលនៃការវាស់ស្ទង់របស់អ្នកប្រើប្រាស់នឹងក្លាយជាទិន្នន័យចាំបាច់ សម្រាប់យកទៅវិភាគ និងរកដំណោះស្រាយ សំដៅពង្រឹងគុណភាពសេវាទូរគមនាគមន៍ឱ្យកាន់តែប្រសើរ។ សម្រាប់ការដោនឡូតចូលលីងខាងក្រោមនេះ៖

សម្រាប់៖ Android

សម្រាបើ៖ iOS

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia